32 C
Phnom Penh
Thursday, November 21, 2024

អង្គភាពប្រឆាំងអំពើពុករលួយឃាត់​ខ្លួនអតីតអភិបាលស្រុកល្វាឯម ករណីសូកប៉ាន់យកតំណែង

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ពាក់ព័ន្ធករណីសូកប៉ាន់យក​តំណែងតាមរយៈក្រុមលោក លី សាម៉េត ហៅគ្រូមា ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារអាម៉េរិក។ បន្ទាប់ពីសាកសួរ និងស្តាប់ចម្លើយរួច អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនលោក កន សុខកាយ ទៅតុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ  បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះថា ៖ “អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនគាត់ កាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ហើយរសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះ បានបញ្ជូនសំណុំរឿងគាត់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ។ គាត់ជាប់សង្ស័យពីការប៉ុនប៉ង សូកប៉ាន់ ដើម្បីរកតំណែង”។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img