29 C
Phnom Penh
Wednesday, February 5, 2025

អង់គ្លេស ប្រាប់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីលីបង់ ក្រោយព្រមានពីភាពតានតឹង

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បានប្រាប់សភា យ៉ាង ដូច្នេះថា «មានការបាញ់ផ្លោងដាក់គ្នាជាញឹកញាប់ និងការវាយប្រហារតាមអាកាស។ ភាពតានតឹងស្ថិតក្នុងកម្រិតខ្ពស់ ហើយស្ថានភាពអាចនឹងប្រែទៅជាគ្រោះថ្នាក់ភ្លាមៗ»។ លោកបានបន្ថែមថា «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារនៃស្ថានកុងស៊ុលនៅបរទេស ដើម្បីធានាថាយើងបានត្រៀមខ្លួនរួចរាល់សម្រាប់គ្រប់សេណារីយ៉ូទាំងអស់។ ប៉ុន្តែបើជម្លោះនោះកាន់តែឡើងកម្ដៅ រដ្ឋាភិបាលមិនអាចធានាថានឹងមានលទ្ធភាពជម្លៀសអ្នកគ្រប់គ្នាបានភ្លាមៗទេ ដូច្នេះប្រជាជនទាំងអស់អាចត្រូវបង្ខំឱ្យគេចទៅជម្រកបណ្តោះអាសន្ន»។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ក៏បានកោះប្រជុំគណៈកម្មាធិការឆ្លើយតបបន្ទាន់របស់រដ្ឋាភិបាលដើម្បីពិភាក្សាគ្នាអំពីបញ្ហានេះ ហើយនៅក្នុងកិច្ចប្រជុំនោះ លោក Lammy បានលើកសំណើថា «សាររបស់ខ្ញុំទៅកាន់ពលរដ្ឋអង់គ្លេសនៅលីបង់ គឺសុំឱ្យពួកគាត់ចាកចេញពីទីនោះ»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img