33 C
Phnom Penh
Saturday, October 26, 2024

អគ្គិភ័យឆេះផ្ទះ និងហាងលក់សម្ភារៈកូនក្មេង​ចំនួន០២ល្វែងនៅ​ក្រុងច្បារមន

កំពង់ស្ពឺ៖ អគ្គិភ័យបានឆាបឆេះផ្ទះ និងហាងលក់សម្ភារៈកូនក្មេង នៅយប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២​៣ វេលាម៉ោង ២៤:និង៤៥នាទី ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បា​រមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងច្បារមន បានឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះ ០២​ល្វែង ដែលមានម្ចាស់ឈ្មោះ​ សុឹម ស្រីណែត​ និងប្តីឈ្មោះ សន វាសនា  ដែលមានមុខរ​បរលក់សម្ភារៈក្មេង និងម្សៅទឹក​ដោះគោ​។

ហេតុការណ៍ខាងលេីបានបំផ្លិចបំផ្លាញនូវទ្រ​ព្យ​ស​ម្បត្ដិនិងបង្ករបួសម្ចាស់ផ្ទះ​ឈ្មោះសុឹម ស្រីណែត ,ឆេះផ្ទះចំនួន០២ល្វែង មានទំហំ១០ម៉ែត្រ×២៦ម៉ែត្រ ធ្វើអំពីថ្មចាក់ប្លង់សេ១សន្លឹកកន្លះ និងសម្ភារៈជាច្រើនទៀត។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងកិច្ចប្រតិបត្តិការកំលាំងនគរបាលបានជួយអន្ដរាគមន៍ប្រើប្រាស់រថ​យន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទឹកសរុប១៥ឡាន រថយន្ត​ស្នងការ​ដ្ឋាន​ ក្រុងច្បារមន​ និងស្រុក​សំរោងទង​៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img