28 C
Phnom Penh
Tuesday, December 24, 2024

សោកស្តាយ! វីរនារីទ័ពអាវសកម្ពុជាប្រឆាំងកូវីដ-១៩ម្នាក់របស់TYDA បានស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ វីរនារីទ័ពអាវសកម្ពុជាដែលកំពុងតែសកម្មប្រឆាំងនឹងជំងឺកូវីដ-១៩ម្នាក់ របស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការឱ្យដឹងពី លោកស្រី ពេជ ចន្ទមុន្នី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ 

អ្នកគ្រូពេទ្យដ៏ក្លាហាននោះមានឈ្មោះ អ៊ឹម ស្រីនិ បានបាត់បង់ជិវិតក្រោយបានចូលសម្រាកព្យាបាលកូវីដ-១៩បានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយសារតែមានជំងឺផ្ទាល់ខ្លួនស្រាប់ ដែលជាមូលហេតុធ្វើឱ្យអ្នកគ្រូត្រូវបាត់បង់ជីវិតទាំងវ័យក្មេងបែបនេះ។ អ្នកគ្រូពេទ្យ គឺជាទ័ពជួរមុខដែលបានលះបង់អស់នូវកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានជួយសង្គ្រោះអាយុជីវិតប្រជាជនខ្មែរជាច្រើននាក់ អស់រយៈពេលជាយូរមកហើយ។ 

លោកស្រី ពេជ ចន្ទមុន្នី ប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានសំដែងអារម្មណ៍សោកស្តាយ ចំពោះដំណឹងដ៏ក្រៀមក្រំនៃការបាត់បង់ជីវិតរបស់វីរនារីទ័ពអាវសកម្ពុជា។ ពេលនេះអ្នកគ្រូពេទ្យ មិនទាន់បានឃើញពីភាពជោគជ័យនៃការយកឈ្នះលើមេរោគដ៏កាចសាងហាវនេះផង ស្រាប់តែត្រូវបាត់បង់ជីវិត ធ្វើឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យជាច្រើនសោកស្ដាយជាទីបំផុត។ ដំណឹងមរណភាពរបស់អ្នកគ្រូពេទ្យបានធ្វើឱ្យប្រជាជនកម្ពុជា សោកស្ដាយ និងចងចាំនូវការលះបង់របស់អ្នកគ្រូពេទ្យ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img