28 C
Phnom Penh
Friday, November 22, 2024

សហរដ្ឋអាមេរិកនឹងធានាជួយតៃវ៉ាន់ក្នុងការប្រឆាំង “ការឈ្លានពាន” របស់ចិនដីគោក? ក្រសួងការបរទេសចិនឆ្លើយតបថា ការក្បត់កិច្ចសន្យានិងគ្មានសច្ចធម៌ នឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្របានដល់សហរដ្ឋអាមេរិក

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានគូសបញ្ជាក់ក្នុងពេលឆ្លើយសំណួ រក្នុងសន្និសីទសារព័ត៌មាជាប្រចាំ កាលពីថ្ងៃទី២៧ ខែមេសាថា ការក្បត់កិច្ចសន្យានិងគ្មានសច្ចធម៌ មិនត្រឹមតែនឹងច្រានឱ្យតៃវ៉ាន់ធ្លាក់ចូលក្នុង ស្ថានភាពគ្រោះថ្នាក់ប៉ុណ្ណោះទេ ថែមទាំងនឹងនាំមកនូវផលវិបាក ដែលមិនអាចទ្រាំទ្របានដល់សហរដ្ឋអាមេរិកទៀតផង។

តាមការផ្សាយដំណឹងបានឱ្យដឹងថា លោក Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងសវនាការនៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែមេសាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចចិត្ត ធានាឱ្យតៃវ៉ាន់មានមធ្យោបាយចាំបាច់ទាំងអស់ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់ចិនដីគោក ដែលអាចនឹងកើតមានដោយផ្តោតសំខាន់លើ ការគាំទ្រតៃវ៉ាន់បង្កើនសមត្ថភាពកំញើញ។

ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានថ្លែងថា ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងក្លា និងការប្រឆាំងយ៉ាងដាច់ខាតចំពោះ ការលើកឡើងរបស់ លោក Blinken។ លោក Wang Wenbin បានថ្លែងទៀតថា ប្រទេសចិនសូមប្រាប់ទៅសហរដ្ឋអាមេរិកឱ្យដឹងថា និន្នាការប្រវត្តិសាស្រ្តនៃការបង្រួបបង្រួម ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺខាងមិនអាចរារាំងបានទេ គោលនយោបាយប្រទេសចិនតែមួយ ទើបជាមធ្យោបាយល្អបំផុតសម្រាប់ គាំពារសន្តិភាពនិងស្ថិរភាពតៃវ៉ាន់៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img