27 C
Phnom Penh
Saturday, November 23, 2024

សហរដ្ឋអាមេរិក អនុម័តបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឱ្យអ៊ុយក្រែន, នេះបើតាម New York Times 

(ញូយ៉ក)៖ ក្រុមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តការបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែនហើយ។ ប៉ុន្តែរុស្ស៉ី ព្រមានថាការធ្វើបែបនេះជាការឆ្លងបន្ទាត់ក្រហមរបស់ទីក្រុងមូស្គូ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ 

បើតាមក្រុមមន្ត្រីអាមេរិកខាងលើដដែល ប្រព័ន្ធមីស៊ីលដែលត្រូវបានអនុម័តបញ្ជូនឱ្យអ៊ុយក្រែន គឺប្រភេទ M31 GMLRS ហើយការបញ្ជូន ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយសព្វាវុធបន្ទាប់សម្រាប់អ៊ុយក្រែន នឹងត្រូវប្រកាសនៅសប្តាហ៍ក្រោយនេះ។ ប្រព័ន្ធមីស៊ីល M31 GMLRS អាចបាញ់ផ្លោងមីស៊ីលចម្ងាយពី ៧០គីឡូម៉ែត្រទៅ ៥០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធមីស៊ីលនេះក៏អាចបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ ខណៈកញ្ចប់ជំនួយសព្វាវុធបន្ថែមទៀត អាចរួមបញ្ចូលប្រព័ន្ធមីស៊ីល HIMARS ផងដែរ។ 

ទោះជាយ៉ាងណា មន្ទីរការពារជាតិអាមេរិកបញ្ចកោណ (Pentagon) បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនទាន់ធ្វើការសម្រេចចិត្ត ចុងក្រោយអំពីការដឹកជញ្ជូនទាំងនេះទៅកាន់អ៊ុយក្រែននៅឡើយទេ នៅចំពោះមុខកងទ័ពរុស្ស៉ីកាន់តែវាយរុលទៅមុខនៅក្នុងតំបន់ដុនបាស់ ភាគខាងកើត នៃប្រទេសអ៊ុយក្រែន៕ 

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img