29 C
Phnom Penh
Wednesday, February 5, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មិត្ដបរទេស គឺមិនចង់ឱ្យជឿ ចំពោះកម្ពុជាបានកែប្រែប្រទេស ក្រោមនយោបាយឈ្នះឈ្នះបានជោគជ័យ

ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មិត្ដបរទេស គឺមិនចង់ឱ្យជឿ ចំពោះកម្ពុជាបានកែប្រែប្រទេស ក្រោមនយោបាយឈ្នះឈ្នះបានជោគជ័យ ដើម្បីធ្វើឱ្យប្រទេសមានសុខសន្ដិភាពពេញលេញ និងលើកកម្ពស់សិទ្ធិសេរីភាពគ្រប់សាសនាយ៉ាងទូលំទូលាយ។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និង ប៉ាស៊ីហ្វិកនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

សម្តេចមហាបវរធិបតី មានប្រសាសន៍ថា មិត្ដភ័ក្រ្ដបរទេសពិតជាបានដឹងច្បាស់ហើយថា សន្ដិភាពពេញលេញរបស់កម្ពុជា ដែលមានអាយុកាលជិត២៦ឆ្នាំតែប៉ុណ្ណោះ ហើយនេះក៏ជាសន្ដិភាពមានរយៈពេលវែងជាងគេក្នុងប្រវត្ដិសាស្រ្ដរបស់កម្ពុជាក្នុងរយៈកាល៥០០ឆ្នាំចុងក្រោយនេះ ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ គឺជាបង្គោលចរប្រវត្ដិសាស្រ្ដដ៏សំខាន់បំផុត ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជាតិសាស និងសាសនា តែងតែចងចាំនោះ គឺការសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ។

សម្តេចមហាបវរធិបតីបានរំលឹកថា កាលពីចុងខែវិច្ឆិកាកន្លងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអន្ដរជាតិជាច្រើន ហើយប្រទេសជាច្រើនមកពីបណ្ដាទ្វីបនានានៅលើពិភពលោក តែងតែកើតសរសើរចំពោះការផ្លាស់ប្ដូរមុខមាត់ស្ទើរតែមិនជឿរបស់ប្រទេសកម្ពុជា ក្រោយជួបសោកនាដកម្មប្រវតត្ដិសាស្រ្ដពិតជាពិបាកស្រមោស្រមៃ ។

ក្នុងនោះបណ្ដាប្រទេសជាមិត្ដរបស់កម្ពុជា បានផ្ដល់តម្លៃខ្ពស់ចំពោះមេរៀនក្នុងការកសាងសន្ដិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ។ ពិសេសជាងនេះ មិត្ដកម្ពុជា បានកត់សម្គាល់ភាពលេចធ្លោរបស់កម្ពុជា លើសុខដុមនីយកម្មសាសនា គឺជាកត្តាមិនអាចខ្វះបាននាំឲ្យប្រទេសជាតិធានាបានសុខសន្តិភាព និងគ្មានជម្លោះសាសនានោះឡើយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img