សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុង រៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម,និងការអភិវឌ្ឍសហគ្រិន-ភាពស្ត្រី ក្នុងតំបន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, រាជរដ្ឋាភិបាល បាន ដាក់ចេញនូវផែនការ នារីរតនៈទី ៦ : ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្រប តាមច្បាប់, គោលនយោបាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និង របៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«តាមរយៈក្របខ័ណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាល ក៏បាននិងកំពុងដឹកនាំការអនុវត្ត គម្រោងថ្នាក់តំបន់ ស្តីពីការពង្រឹង ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើង បាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រី ក្នុងតំបន់»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New