សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជូនបណ្ណសរសើរថវិកា ជូនដល់ថ្នាក់ដឹកនាំខេត្តចំនួន៦ដែលបានដឹកនាំគ្រប់គ្រងនិង សុវត្ថិភាពពិសេសមិនមានគរោះថ្នាក់ចរាចរណ៍ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ រយៈពេល៤ថ្ងៃកន្លងទៅថ្មីៗនេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនារសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤។ ខេត្តទាំង៦ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុង ឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៤ រួមមានខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តត្បូងឃ្មុំខេត្តមណ្ឌលគិរី ខេត្តកំពង់ឆ្នាំង នឹងខេត្តព្រៃវែង។ ខេត្តនីមួយៗទីទួលបានបណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១សន្លឹកថវិកា២០០លានរៀន និងភេសជ្ជៈ១ពាន់កែស។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New