សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ ទុកថា ការជួយដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិជួប ការលំបាក ដោយសារវិបត្តិផ្សេង ប្រៀបដូចជាការជួយសេដ្ឋកិច្ចជាតិយ៉ាង ដូច្នេះដែរ។ ប្រជាពលរដ្ឋនីមួយៗ ជាកោសិកានៃសង្គម ការវាស់ស្ទង់សុខ ភាពសេដ្ឋកិច្ចជាតិ គឺវាស់ស្ទង់ទៅលើសេដ្ឋកិច្ចគ្រួសារនីមួយៗ នៃចំណូល មនុស្សម្នាក់ៗ។ រាជរដ្ឋាភិបាលកម្ពុជា បានជាការដាក់ចេញគោល នយោបាយអន្តរាគមន៍សង្គមច្រើនណាស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យធានានូវការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ ប្រជាពលរដ្ឋ និងសេដ្ធកិច្ចជាតិរបស់យើង។ សម្ដេចធិបតី បានសង្កត់ ធ្ងន់ថា នយោបាយគាំពារសង្គម មិនមែនបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ផ្ទុយទៅវិញជាការបង្កើតនូវវប្បធម៌ម្ចាស់ការ, ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឲ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក ហើយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងដែលមាន សមត្ថកិច្ចជួយពលរដ្ឋជួបការលំបាក នៅពេលពលរដ្ឋជួបបញ្ហា។
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News