26 C
Phnom Penh
Monday, December 23, 2024

សត្វគោងាប់ជិត២០ក្បាល ត្រូវពុលថ្នាំគីមី នៅខេត្តកំពង់ធំ

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំបញ្ជាក់នាថ្ងៃទី៨ ខែតុលានេះថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់ដោយសារពុលថ្នាំគីមី។

លោក ច័ន្ទ បញ្ញាវន្ត និយាយថា“សត្វគោទាំងអស់នេះក្រោយពីជំនាញយើងបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារ ពុលថ្នាំពុលពិតប្រាកដមែន មិនមានករណីជំងឺឆ្លងនោះឡើយ”។

មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់សត្វទាងំឣស់ គឺមិនអនុញ្ញាតឱ្យយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វើការវះកាត់ដើម្បីយកសាច់មកបរិភោគ និងចរាចរលក់ចែកចាយជាច់ខាត និងសូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការ និងទប់ស្កាត់ អនុវត្តន៍វិធានការច្បាប់។

គួរបញ្ជាក់ថាចំនួនសត្វគោស្លាប់គិតមកដល់ថ្ងៃនេះ នៅលើដីអាងឈ្មោះ “តាអាង” ជាក់ស្តែងមានចំនួន១៧ក្បាល។ ប៉ុន្តែត្រូវម្ចាស់អាងបដិសេធ ថាមិនបានបាញ់ថ្នាំនៅដីនោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img