33.1 C
Phnom Penh
Monday, October 7, 2024

សកម្មភាព ខឹម វាសនា អំនួតខ្លូនជ្រុល

ភ្នំពេញ៖ អបិយជំនឿ ឬការជឿទៅនឹងមនុស្សវិបល្លាសស្មារតី គឺជារឿង២ផ្សេងគ្នា។ មហាជនបានដឹងពីការបំផុសបំផុលរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ គឺថ្ងៃជានៃវិនាសកម្មភពផែនដី ដែលត្រូវបំផ្លាញដោយគ្រោះធម្មជាតិ ហើយលើកលែងដីចម្ការរបស់ខ្លួននៅភ្នំគូលែន ខេត្តសៀមរាប តែប៉ុណ្ណោះទើបជាកន្លែងមានសុវត្ថិភាព។ ជាមួយគ្នា លោកបានប្រសិទ្ធិនាមខ្លួនជាព្រហ្មរក្សាលោក។

ដោយភាពងុបងុល និងជឿលើវោហាសាស្ត្ររបស់ លោក ខឹម វាសនា គេឃើញថារយៈពេល១សប្តាហ៍ចុងក្រោយនេះ មានប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស LDP ទាំងក្នុង និងក្រៅប្រទេស បាននាំក្រុមគ្រួសារវេចបង្វិចធ្វើដំណើរទៅកាន់ផ្ទះចម្ការរបស់លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

អ្នកតាមដានសង្គមមួយចំនួន យល់ឃើញថា ទង្វើរបស់លោក ខឹម វាសនា ប្រធានបក្ស LDP កំពុងធ្វើឱ្យចលាចលក្នុងសង្គម។ ប៉ុន្តែ បណ្ឌិតនិងអ្នកចេះដឹងនៅស្រុកខ្មែរភាគច្រើននិយាយថា មិនខ្វាយខ្វល់នោះទេ ដោយបានចាត់ទុកថា នេះគឺលើសពីរឿងអបិយជំនឿ ប៉ុន្តែវាគឺរឿងឆ្កួត ហើយក៏មិននឹកស្មានថា មានអ្នកជឿមនុស្សឆ្កួតបែបនេះទេ។

សំណួរសួថា មកដល់ថ្ងៃនេះហើយ តើពិភពលោកពិតជាជួបគ្រោះអាសន្នទឹកជន់លិចពិតមែនដែរឫទេ? ច្បាស់ណាស់ គឺអត់ទេ! ហើយចុះបើអត់កើតអីទេ តើអ្នកណាជាអ្នកទទួលខុសត្រូវលើការខាតបង់របស់ប្រជាពលរដ្ឋដែលលក់ផ្ទះលក់ដី បោះបង់ការងារលុយកាក់មកកាន់ផ្ទះចម្ការលោក ខឹម វាសនា?

ទី១. តើអ្វីជា “អភូតហេតុ”៖ វាគឺជាដំណើររបស់ធម្មជាតិ ហើយមានតែអ្នកវិទ្យាសាស្ត្រ ឬអ្នកទ្រឹស្តីទស្សនវិជ្ជា ដែលអាចពន្យល់ការពិតនេះបានតាមបែបវិទ្យាសាស្ត្រ ឧទាហរណ៍អំពីដំណើរគោចររបស់ ផែនដី និងព្រះអាទិត្យ អំពីសូគ្រាស ឬការប្រែប្រួលធាតុអាកាសនានា ជាដើម។

ទី២. តើអ្វីជា “ហេតុភេទ”៖ វាជាវិញ្ញាណ ចិត្ត អារម្មណ៍ របស់មនុស្ស ទៅប៉ះនឹងព្រឹត្តិការណ៍ ឬរូបភាពអ្វីមួយ ហើយធ្វើឱ្យយើងសន្មតជារួមថា ជាវត្ថុថ្មីមួយកំពុងកើតឡើង។ ខ្មែរយើងមានជំនឿថា មើលព្រះខែ ឃើញរូបសត្វទន្សាយ។ អ្នកខ្លះមើលពពក ឃើញជារូបសេះ រូបនាគ រហូតដល់អ្នកខ្លះបានផ្សះភ្ជាប់វិញ្ញាណរបស់ខ្លួនជាមួយព្រលឹងអច្ឆរិយៈអ្វីមួយ។

ទី៣. តើអ្វីជា “អបិយជំនឿ”៖ វាគឺជាជំនឿគ្មានហេតុផល ជាជំនឿតៗគ្នា ហើយជាជំនឿបែបងិតងងុល។ វាស្ទើរតែគ្មានមូលដ្ឋាន សម្រាប់ធ្វើការបកស្រាយពន្យល់។

សំណួរសួរថា ចុះហេតុអ្វី នៅមានមនុស្សមួយចំនួនណានោះ នៅជឿលើ អបិយជំនឿ? ប៉ុន្តែអាចស្វែងយល់ថា តើពួកគាត់កំពុងរស់នៅក្នុងភូមិសាស្ត្រអ្វី? មានបរិយាកាសអ្វី? និងមានចំណេះដឹងកម្រិតណា? មនុស្សគ្រប់គ្នា គួរជឿ
ដោយមានហេតុផល៕

ជុំវិញបញ្ហានេះដែរ ហើយដោយសារមានបងប្អូនខ្មែរមួយចំនួនតូច កំពុងធ្លាក់ចូលក្នុងឧបាយកល នៃអបិយជំនឿមួយថា “ទឹកលិចពិភពលោក”

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img