28 C
Phnom Penh
Thursday, September 19, 2024

លោក ឌី ពិតជាមានអំណាចមែន ទើបបើកល្បែងសុីសង ជល់មាន់  អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាបនៅស្រុកព្រះស្ដេច !

ខេត្ដព្រៃវែង ៖ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសយ៉ាងណារក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំងនេះឡើយ។

ជាក់ស្ដែងទីតាំងសង្វៀនជល់មាន់ដែលស្ថិតនៅក្នុងភូមិ ជេីងទឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្ដព្រៃវែង ដែលគេស្គាល់ថា ម្ចាស់ទីតាំងមានឈ្មោះ ឌី បាននឹងកំពុងបើកដំណើរការយ៉ាងរលូនលេងជារាងរាល់ថ្ងៃដោយមិនញញ្ញើតនិងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ ហើយម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។

ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់មួយកន្លែងនេះនេះគឺបើកលេងដុះស្លែទៅហើយ ម្យ៉ាងវិញទៀតនោះលោក ឌី បានរត់ការគ្រប់ច្រកល្ហកអស់ហើយដើម្បីឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័នៅក្នុងស្រុកព្រះស្ដេច រក្សាភាពស្ងៀមស្ងាត់ ពោលគឺបើកលេងយ៉ាងសេរីចំពោះអាជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្ហឡើយ ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់មួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចដង្ហែកឋិន ដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង។

ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងឬមួយខ្លាចបែកឆ្នាំងបាយបានជាមិនហ៊ានបង្ក្រាបទើបបណ្ដែតបណ្ដោយឲ្យលោក ឌី បើកលេងល្បែងសុីសងជល់មាន់យ៉ាងគគ្រឹកគគ្រេងទៅវិញ។

គូររម្លឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ជ័យ សេងហ៑ាង អធិការស្រុកព្រះស្ដេច បាននៅឡើយទេដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។

ទោះជាយ៉ាងណាក្ដីបងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់ទាំងនេះផង បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដព្រៃ លោកតែងតែដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកឧត្ដមសេនីយ៍ទោស្នងការខេត្ដព្រៃវែងនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផង។

អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់បើសិនមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីទាំងអស់រៀងរាល់ម៉ោងធ្វើការ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img