លោក គីម ជុងអ៊ុន បាននិយាយថា ឥឡូវ នេះរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ«អតិផរណា»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១០ខែកញ្ញា។ KCNA បានផ្សាយថា ការ លើកឡើងរបស់លោក គីម ធ្វើឡើងនៅអំឡុងពេលសុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកូរ៉េខាងជើងកាលពីថ្ងៃចន្ទ។លោក គីម បានសង្ខត់ធ្ងន់ថា កូរ៉េខាងជើងត្រូវតែរៀបចំឲ្យបានហ្មត់ចត់បន្ថែមទៀតនូវ «សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនក្នុងការប្រើប្រាស់វាឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ»។ បុរសខ្លាំងកូរ៉េខាងជើង បានបន្ថែមថា វត្តមានយោធាដ៏រឹងមាំគឺចាំបាច់ដើម្បីប្រឈមមុខនឹង «ការគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួករបស់ខ្លួន» ។

ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New