ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី លោក Donald Trump ជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនេះ កាលពីថ្ងៃពុធបានព្រមព្រៀង បើកការជជែកដេញដោលយុទ្ធនាការចំនួនពីរលើក គឺនៅក្នុងខែមិថុនា និងនៅក្នុងខែកញ្ញា។ ការជជែកដេញដោល រវាងលោក Biden និង លោក Trump នឹងត្រូវរៀបចំឡើងដោយបណ្តាញទូរទស្សន៍ចំនួនពីរ គឺ CNNនិង ABC ដែលរៀបចំរៀងគ្នា។ លោក Biden និយាយនៅលើបណ្តាញ ថា លោកបានទទួល និងទទួលយកការអញ្ជើញពីបណ្តាញទូរទស្សន៍ CNN សម្រាប់ការជជែកដេញដោលនៅថ្ងៃទី២៧ ខែមិថុនា។ លោក បាននិយាយបន្ថែមថា លោក ក៏បានទទួល និងទទួលយកការអញ្ជើញឱ្យចូលរួមក្នុងការជជែកដេញដោល ដែលរៀបចំដោយប្រព័ន្ធផ្សព្វផ្សាយ ABCផងដែរ នៅថ្ងៃទី១០ ខែកញ្ញា។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New