25 C
Phnom Penh
Thursday, October 24, 2024

រថយន្តប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីបុកក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ស្លាប់ភ្លាមៗ

ខេត្តមណ្ឌលគិរី÷ផ្អើលពេញខេត្តមណ្ឌលគិរីករណីលោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លាប់។ អ្វីដែលគេចាប់អារម្មណ៍នោះគឺលោកប្រធានមន្ទីរមិននៅដោះស្រាយបញ្ហា នៅកន្លែងកើតហេតុទេ ប៉ុន្តែបែរជាព្យាយាមជម្លៀសគេច ខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ យ៉ាងណា ក៏ដោយតាមរយៈភិនភាគរថយន្ត និងស្លាកលេខ អ្នក ក្រុងសែនមនោរម្យបានឲ្យដឹងថាគឺជារថយន្តលោកយន់សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ។

មន្ត្រីនគរបាលស្រុកអូររាំងបានឲ្យដឹងថា នៅវេលាម៉ោង ជាង១រសៀល ថ្ងៃទី៣ ខែសីហាឆ្នាំ២០២៣ លោក យន់ សារោម បានធ្វើដំណើរចេញពីក្រុងសែនមនោរម្យដោយបើករថយន្ត ពាក់ស្លាកលេខរដ្ឋ២០-២-០១៥២ ក្នុងគោលដៅទៅពិនិត្យមើល ផ្លូវដែលបាក់ស្រុតនៅចំណុច អរងើយ ក្នុងស្រុកអូរាំង និងមើលដំណើរការនៃការឈូសឆាយធ្វើផ្លូវវាងដើម្បីអាចឲ្យរថយន្តធ្វើដំណើរបណ្ដោះ អាសន្នសិន។  អ្នកភូមិនៅទីនោះនិយាយថា ក្មេងប្រុស អាយុ៥ឆ្នាំ កំពុងលេងលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្តលោកយន់ សារោម បើកបំបុកហើយជ្រុលចង្កូតទៅបុករថយន្ត កាមារីស្វិត១គ្រឿងទៀត។ អ្នកភូមិនិយាយថា អ្នកបើក បររថយន្តពាក់ស្លាកលេខរដ្ឋនោះទំនងជាងុយដេក។

ក្មេងប្រុសឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រោយពីកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់មិនបាននៅសួរនាំហេតុផល ឬជួបឪពុកម្ដាយក្មេងរង គ្រោះនោះឡើយ។ ផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីទីកើតហេតុយ៉ាងលឿនបំផុត។ យ៉ាងណាក៏ដោយតាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្កហេតុគឺលោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី។

លោកយន់ សារោម គឺជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវ នៅក្នុងខេត្តមណ្ឌលគិរីទាំងបញ្ហាក្រុមគ្រួសារ និងបញ្ហាសង្គមពាក់ ព័ន្ធ បញ្ហាដីធ្លី។ លោកមានបញ្ហាទំនាស់ដីធ្លីច្រើនកន្លែងជាមួយប្រជាពលរដ្ឋបងប្អូនជនជាតិភាគតិច, លោកមានរោងសិប្បកម្មនៅក្បែរតំបន់អភិរក្សភ្នំព្រិច។ ជាពិសេសលោកមានវិបត្តិគ្រួសារដោយការលែងលះជាមួយភរិយា។  ឥឡូវរឿងមួយទៀតគឺករណីបើក រថយន្តបុកក្មេងបណ្ដាលឲ្យស្លាប់ហើយលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវ។

បើទោះបីជាមានរឿងអាស្រូវច្រើន រុំព័ទ្ធយ៉ាងណាក៏ដោយក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាងរឹងមាំ នៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីដដែល។ គេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិត។ តើលោកយន់ សារោមមានជោគវាសនាយ៉ាងណា ? ឬសងលុយរួចខ្លួន ដោយមិនមានទោសពៃ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img