28 C
Phnom Penh
Friday, September 20, 2024

រថយន្តបើកវ៉ាទៅបុករថយន្តមួយទៀតក្រឡាប់ច្រើនជុំ

បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានបើកវ៉ាជែងជ្រុលទៅបុករថយន្ត RAV4 បើកបញ្រ្ចាសគ្នា ចំពីចំហៀងឆ្វេងកង់ខាងក្រោយ បណ្តាលឲ្យដាច់រងការខូចខាត ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៤ និង ២០នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនពីរនាក់ បានបើករថយន្តម៉ាកRAV4 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2N-2686 បើកបរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តស៊េរីទំនើបពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BU-8288 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន បានបើកឡើងឆ្វេងដៃវ៉ារថយន្តមួយគ្រឿង នៅពីមុខក៏ជ្រុលចង្កូតទៅបុករថយន្តRAV4 ចំកង់ក្រោយ ខាងឆ្វេងបណ្តាលឲ្យដាច់រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញបានក្រឡាប់ផ្ងារជើង បីទៅបួនជុំសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការនិងជំនាញចុះមកដល់រួចឱ្យភាគីទាំងសងខសងសម្រួលគ្នា ដោយភាគីរថយន្តស៊េរីទំនើបអ្នកបង្ក ព្រមសងសំណងត្រឹម ១ ពាន់ដុល្លារ ទៅរថយន្ត RAV4 បញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img