25 C
Phnom Penh
Thursday, October 24, 2024

រកសពស្ត្រីជាប្រពន្ធឃើញហើយគិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដា នៅឡើយសពបុរសជាប្តីរកមិនទាន់ឃើញនៅឡើយទេ ក្នុងករណីលិចទូកបាឡាស្មាច់ ខណៈពេលមកចាប់គីង្គក់

ខេត្តកំពង់ឆ្នាំង បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រតិបត្តិការរុករកសពជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលបានលិចកាណូតបណ្តាលឱ្យបាត់ខ្លួន តាំងពីល្ងាចថ្ងៃទី ២៥ ខែកក្កដា គិតត្រឹមម៉ោង ៣.៣០នាទីរសៀលថ្ងៃទី២៦ កក្កដានេះបានរកឃើញកាណូតនិងសព ស្ត្រីជាប្រពន្ធហើយ។ ដោយឡែកសប្បុរសជាប្ដីពុំទាន់ឃើញនៅឡើយទេ។ នេះជាការបញ្ជាក់របស់ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពុងលែង ។យ៉ាងនេះក្តីកិច្ចប្រតិបត្តិការនៅបន្ទាន់បញ្ចប់នៅឡើយនោះទេ។

អធិការនគរបាលស្រុកកំពង់លែងបានបន្តថាកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ និងពិសេសអ្នកជំនាញមុជទឹក ដែលមានជនជាតិខ្មែរឥស្លាម រួមទាំងកូនប្រុសជនរងគ្រោះអាយុ ១២ ឆ្នាំដែលបានរួចផុតជីវិតនៅក្នុងឧបទ្ទវហេតុលិចកាណូតកណ្ដាលទន្លេនេះ បានចូលរួមចង្អុលបង្ហាញទីតាំងកាណូតបាឡាស្មាច់លិចនោះផង គឺបានដំណើរការរុករកសាកសពតាំងពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ១០និង៣០ នាទី បានប្រទះឃើញកាណូតបាឡាស្មាច់ និងនៅវេលាម៉ោង ១២ និង ៣០នាទីរសៀល ទើប បករទះឃើញសពស្ត្រីជាប្រពន្ឋ។ 

លោក បាល់ ជឿន បានបន្តថាពេលនេះសមត្ថកិច្ចនៅមិនទាន់ដកថយនៅឡើយទេ ហើយប្រសិនបើរកសព បុរសជាប្ដី មិនឃើញអាចនឹងត្រូវបញ្ចប់ការរុករកនៅព្រលប់ថ្ងៃនេះ រង់ចាំរុករកបន្តនៅថ្ងៃស្អែកពេលដែលសាកសពបានអណ្ដែតឡើង។

គួរបញ្ជាក់ដែរថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ និងកូនប្រុសអាយុ ១២ ឆ្នាំដែលមានប្ដីឈ្មោះ រ៉េន រិទ្ធ អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះ អេង យីមអាយុ ៤២ឆ្នាំ និង កូនប្រុស ឈ្មោះ ប៉ុន បញ្ញាស័ក អាយុ ១២ឆ្នាំ បានត្រឡប់ពីចាប់គីង្គក់ បានជួបនឹង ភ្លៀង ខ្យល់ ខ្លាំងនៅចំណុច អន្លង់ កញ្ចុះ ក្នុងភូមិសាស្ត្រឃុំ  ស្រុកកំពង់លែង  បណ្ដាលឱ្យលិចកាណូតបាឡាស្មាច់ និងបានបាត់ខ្លួន ប្ដីប្រពន្ធទាំង២នាក់ ចំណែកកូនប្រុសបានព្យាយាមហែលឆ្លងដល់ច្រាំង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img