28 C
Phnom Penh
Monday, December 30, 2024

រកឃើញសាកសពបុរសម្នាក់ទៀត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅជាន់ទី១០ ខណៈដែលក្រុមការងារជំនាញកំពុងតែធ្វើការរុះរើសំណល់អគារនៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ រកឃើញសាកសពបុរសម្នាក់ទៀត នៅលើអគារកាស៊ីណូដែលឆាបឆេះនៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅជាន់ទី១០ ខណៈដែលក្រុមការងារជំនាញកំពុងតែធ្វើការរុះរើសំណល់អគារ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ Chavivat peechapol ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB1916225។ ក្រោយធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថា សពជនរងគ្រោះពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារឈ្លក់ផ្សែង។

លោកអធិការបញ្ជាក់ថា សាកសពត្រូវបានរៀបចំរក្សាទុកក្នុងបន្ទប់រក្សាសាកសពនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដើម្បីធ្វើការទំនងទៅកាន់សាច់ញាតិតាមរយៈអាជ្ញាធរថៃឱ្យមកទទួលយកសពទៅធ្វើបុណ្យនៅស្រុកកំណើត។

គួរបញ្ជាក់ថា កាលពីយប់វេលាម៉ោង១១.៤៥នាទី ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះអគារកាស៊ីណូ ជាលក្ខណៈទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាន បានឆាបឆេះអគារអស់ចំនួន៤ ឆេះអគារ៣ទាំងស្រុង របស់ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដាយអឹមិនស៊ីធី និងអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលបានជួយសង្គ្រោះមនុស្សដែលជាប់គាំងនៅលើអាគារពេលកំពុងកើតហេតុបាន៥៧នាក់ និងក្រុមការងាររុករក កម្ពុជា និងថៃបានធ្វើការរុករកជិត៤០ម៉ោង រកឃើញសពចំនួន២៦នាក់ ដែលមានជនជាតិ ថៃ ឥណ្ឌូនេស៊ី ចិន នេប៉ាល់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img