30 C
Phnom Penh
Thursday, November 21, 2024

ម្រេចកម្ពុជា ៣០តោន ត្រូវបាននាំចេញទៅចិនជាលើកដំបូង ខណៈ មានក្តីបារម្ភទិន្នផលធ្លាក់ចុះ !

ម្រេចកម្ពុជា ត្រូវបាននាំចេញទៅទីផ្សារចិនជាលើកដំបូង ក្នុងបរិមាណ៣០តោន បន្ទាប់ពីចិនបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការ នៅខែឧសភា ឆ្នាំ២០២៣ ពោលរយៈពេល១ឆ្នាំ ទើបកម្ពុជាអាចនាំចេញម្រេចទៅចិនជាលើកដំបូងបាន។ យ៉ាងណាកសិករនិងក្រុមហ៊ុននាំចេញបារម្ភថា ការនាំចេញម្រេចនៅឆ្នាំនេះ អាច នឹងមានបញ្ហាដោយសារអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទិន្នផលម្រេចធ្លាក់ចុះ ៦០%។ ម្រេចខ្មៅចំនួន ៣០តោន ត្រូវបាននាំចេញដោយក្រុមហ៊ុន Sela Pepper ដែលបានទៅដល់ទីក្រុងQingdao ស្ថិតនៅក្នុងខេត្ត Shandong នៅភាគខាងកើតនៃប្រទេសចិន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ចិនបានអនុញ្ញាតឱ្យកម្ពុជានាំចេញម្រេចដោយផ្ទាល់ទៅកាន់ទីផ្សារចិន កាលពីខែឧសភា ឆ្នាំ២០២៣ ក្រោយបានពីកម្ពុជាបានបំពេញគ្រប់នីតិវិធី។ ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជីនិងឺទទួលបាន ការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ អ្នកស្រី Anna Cai នាយក៏ក្រុមហ៊ុន Sela Pepper បាន់ប្រាប់បណ្តាញព័ត៌មាន ថាចិនគឺជាទីផ្សារធំ ហើយនាំចេញម្រេចជាលើកដំបូងទៅទីផ្សារនេះ នឹងធ្វើឱ្យប្រជាជន៍នៅប្រទេសចិន បានស្គាល់ពីរសជាតិម្រេចកម្ពុជា។ ជាមួយគ្នានេះ ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយ ពីផលិតផលម្រេចកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោកស្រីថាបន្ទាប់ពីមានការផ្សព្វផ្សាយ មានភ្ញៀវចិនមួយចំនួនបានទាក់ទងមកក្រុមហ៊ុន ដើម្បីចុះទូស្សនកិច្ច និងចាប់ដៃគូរដើម្បីនាំចេញបន្ថែមផងដែរ។អាកាសធាតុក្តៅខ្លាំងនៅឆ្នាំនេះខ្លាំង ដែលវាក៏ជះឥទ្ធិពលដល់ការនាំចេញផងដែរ។ លោកស្រីបានឱ្យដឹងថា ការប្រមូលផលម្រេចរបស់កសិករបានទិន្នផលតិចណាស់ ដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យដើមម្រេចងាប់។ ជាក់ស្តែងរាល់ឆ្នាំ ក្នុងមួយហិកតា កសិករ អាចប្រមូលផលបានប្រមាណ៣តោន ប៉ុន្តែឆ្នាំនេះ បានត្រឹមតែកន្លះតោន ឬតិចជាងនេះតែប៉ុណ្ណោះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img