30 C
Phnom Penh
Thursday, November 21, 2024

ម្ដាយនិង កូនដែលចាញ់បោកមេខ្យល់ យកមកលាក់ទុកចោលនៅអូរព្រំដែន ម្តាយកើតកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ខេត្តបន្ទាយមានជ័យ÷ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់គោលដៅចត្តាឡីស័ក ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ យោធភូមិភាគទី៥ ព្រមទាំង លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកថវិកាចំនួន៣.០០០.០០០រៀល ឧបត្ថម្ភដល់ពលករខ្មែរ ០២នាក់ម្ដាយ និងកូនដែលបានចាញ់បោកមេខ្យល់ នាំមកពីប្រទេសថៃយកមកទំលាក់ចោលនៅព្រំដែនខ្មែរ ថៃ ដោយសារ នៅពេលមានភាពងងឹតខ្លាំង បានរត់ចេញពីកន្លែងនោះ ក៏ធ្លាក់ រណ្តៅបាក់ជើងស្តាំ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពីចៃដន្យ បានជួបនឹងកម្លាំងចម្រុះកំពុងដើរល្បាតនៅចំណុចនោះ បានជួយសង្គ្រោះទាន់ពេល ហើយបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថានារីរងគ្រោះ មានឈ្មោះ ប៉ុក ណាលីន អាយុ២៦ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឱ្យដឹងថា គាត់ជាអាជីករលក់ដូរក្នុងផ្សាររុងគ្លឿនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នោះគាត់បានឱ្យមេខ្យល់ជូនមកស្រុកខ្មែរដោយតម្លៃតាមហាងឆេង ពេលនិយាយត្រូវគ្នាហើយ មេខ្យល់ក៏បានជូនមកទម្លាក់ចោលនៅព្រំដែនខ្មែ នៅចំណុចប៉ុស្ដិ៍ប្រាសាទត្បែង ទាំងងងឹតឈឹង ដោយមានការភ័យខ្លាចពេក ព្រោះយប់ងងឹតខ្លាំងទើបខ្លួន និងកូនធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នទើបធ្វើឱ្យខ្លួនដើរធ្លាក់គ្រលុកបណ្ដាលឱ្យបាក់កជើងខាងស្ដាំតែម្ដង សំណាងដែរស្រាប់តែកម្លាំងចម្រុះកំពុងល្បាតនៅព្រំដែនជួយទាន់។

លុះព្រឹកឡើងបានយកទៅឱ្យក្រុមគ្រូពេទ្យនៅជួរមុខយកសំណាកទៅធ្វើការពិនិត្យដោយតេស្ត រហ័សស្រាប់ឃើញម្តាយមានវិជ្ជមាន កូវីដ-១៩ ហើយបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរីតែម្តង៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img