32 C
Phnom Penh
Friday, November 22, 2024

មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានណែនាំក្រុមការងារសាងសង់ទីបញ្ជាការដ្ធានអោយបានត្រឹមត្រូវតាមគំរូប្លង់មេ

កំពង់ចាម៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់ក្រុមការងារ បច្ចេកទេសសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ត្រូវសាងសង់ឲ្យ បានត្រឹមត្រូវទៅតាមគំរូបប្លង់មេដោយមានការឯកភាពគ្នា និងត្រូវធ្វើឲ្យមានគុណភាព សោភណភាព។

ការណែនាំខាងលើនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា គឺធ្វើឡើងនៅក្នុងឱកាសដែលលោក រួមទាំងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកប្រធាន ក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ស្ថិតក្នុងភូមិទួលបេង ឃុំក្រឡាស្រុកកំពង់សៀម នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ ថាអគារកងរាជ អាវុធហត្ថខេត្តកំពង់ចាមថ្មីនេះគឺសុទ្ធតែមានសច្ចាប័នពីក្រសួងការពារជាតិ ហើយអាវុធ ហត្ថនៅតាមខេត្តដែលនឹងធ្វើពេលក្រោយគឺធ្វើដូចៗគ្នា។ជាមួយគ្នានេះផ្លូវថ្នល់ជាតិខាងមុខកងរាជអាវុធហត្ថថ្មីនេះនឹងមានការពង្រីក ដូចនេះត្រូវគិតទុកជាមុនចំពោះតួអគារដោយ រក្សាធ្វើយ៉ាងណា ឲ្យខ្ពស់ជាងថ្នល់។

លោកថាហើយនៅក្នុងពេលដំណើរការសាងសង់គឺត្រូវមានការ ប្រុងប្រសយ័ត្ន ធានាសុវត្ថិភាព ហើយក្រុមហ៊ុនទទួលការសាងសង់ត្រូវតែមានខ្សែក្រវាត់ ការពារឲ្យបាន ត្រឹមត្រូវជៀសវាងបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។

ឆ្លៀតក្នុង ឱកាសនោះលោកនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀថាការងារអ្វីៗក៏ដោយ ត្រូវគិតពីទីតាំងភូមិសាស្ត្រដែលជាកត្តាចម្បង ទាំងប្រភពទឹក រឿងសេដ្ឋកិច្ច ការរៀបចំ ទីតាំងរដ្ឋបាលក៏គិតពីភូមិសាស្ត្រដែរ។

ជាមួយគ្នានេះទីតាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ថ្មីនេះ គឺមានប្រព័ន្ធគមនាគមភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ និងជាកន្លែងធានាបាននូវកិច្ច ការពារជាតិសុខសន្តិសុខ និងជាកន្លែងដែល មានប្រជាពលរដ្ឋរស់នៅច្រើន និងជាកន្លែងដែល មានសក្តានុពលសេដ្ឋកិច្ច និងជាទីតាំងដែលមានផ្លូវបំបែកចូលទៅកាន់ខេត្តកំពង់ចាម ភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កណ្តាលជាដើម៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img