តៃប៉ិ៖ បេក្ខជនប្រធានាធិបតីតៃវ៉ាន់ លោក វិល្លាម ឡៃ បានសរសេរនៅក្នុងកាសែត Wall Street Journal កាលពីថ្ងៃពុធថា លោកអាចរក្សាសន្តិភាពជាមួយប្រទេសចិន ប្រសិនណាបើលោកជាប់ឆ្នោត ដោយបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់គាត់សម្រាប់កិច្ចចរចាដោយគ្មានលក្ខខណ្ឌ និងការសន្យាក្នុងការជំរុញការការពារ។
នៅក្នុងអត្ថបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានការប្រឈមផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិន រួមទាំងការលុកលុយតាមអាកាសស្ទើរតែរាល់ថ្ងៃរបស់ចិននៅជិតកោះនេះក៏ដោយ ក៏អាទិភាពកំពូលរបស់គាត់គីរក្សាស្ថិរភាព។
លោក ឡៃ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំនឹងគាំទ្រការរក្សាស្ថានភាពដើម នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដែលជារឿងល្អបំផុតទាំងសម្រាប់តៃវ៉ាន់ផ្ទាល់ ហើយនិងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំនឹងមិនបដិសេធឡើយ ចំពោះលទ្ធភាពនៃការបើកសន្ទនា ដោយគ្មានលក្ខខណ្ឌកំណត់ទុកជាមុន ហើយឈរលើគោលការណ៍ នៃការផ្តល់ប្រយោជន៍ និងសេចក្តីថ្លៃថ្នូរឱ្យគ្នាទៅវិញទៅមក»។ ទន្ទឹមគ្នា លោក ឡៃ ក៏បានលើកឡើងដែរថា លោកនឹងបន្តផែនការរបស់មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន ក្នុងការពង្រឹងវិស័យការពារជាតិ ដូចជាការចំណាយបន្ថែមទៅលើយោធា និងបង្កើនចំណាត់ការផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃការផ្ទុះសង្រ្គាម។
លោក វីលៀម ឡៃ នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែក្រោយនេះផងដែរ ដើម្បីជជែកពីរបៀបវារៈគោលនយោបាយ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតៃប៉ិ ខណៈបេក្ខជនមេដឹកនាំតៃវ៉ាន់ពីៗមុន តែងតែបានធ្វើយ៉ាងដូច្នោះ។ អាមេរិកគឺជាខ្នងបង្អែក និងអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតហើយសំខាន់របស់តៃវ៉ាន់ ដែលជាដែនកោះត្រូវចិនចាត់ទុក ជាផ្នែកនៃទឹកដីរបស់ខ្លួន៕
ទាំង Tsai និង Lai និយាយថា សាធារណៈរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ គឺជារដ្ឋឯករាជ្យរួចទៅហើយ បើទោះបីជាមានប្រទេសចំនួន 13 ទទួលស្គាល់ជាផ្លូវការក៏ដោយ។
រដ្ឋាភិបាលសាធារណរដ្ឋដែលបានភៀសខ្លួនទៅតៃវ៉ាន់នៅឆ្នាំ 1949 បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយកុម្មុយនិស្តម៉ៅ សេទុង ដែលបានបង្កើតដោយសាធារណរដ្ឋប្រជាមានិតចិន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News