មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា របបព្យុងយ៉ាងគឺជាសមមិត្តដែលមិនអាចកាត់ថ្លៃបានជាមួយរុស្ស៊ី។ ការប្រកាសក្លែងៗបែបនេះ ទំនង ជាសារផ្គាប់ចិត្តមួយផ្តាំទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន ខណៈ ដំណើរទស្សនកិច្ចរបស់បុរសខ្លាឃ្មុំទឹកកទៅកាន់កូរ៉េខាងជើង នឹងចូលមកដល់ឆាប់ៗនេះ…។លោក គីម ជុងអ៊ុន បានសរសើររុស្ស៊ីចំពោះការសម្រេចបានលទ្ធផលលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងគ្រឹះប្រទេសដ៏រឹងមាំមួយនេះ បើ ទោះបីជាមានការគាបសង្កត់ បញ្ហាប្រឈម ការដាក់ទណ្ឌកម្ម និងសម្ពាធនៃកម្លាំងអរិភាពក៏ដោយ។ រដ្ឋធានីព្យុងយ៉ាង និងរដ្ឋធានីមូស្គូ បានបង្កើនទំនាក់ទំនងការទូត និងសន្តិសុខ កាន់តែខ្លាំងឡើង ដោយធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋាភិបាលសភា និងគណៈប្រតិភូផ្សេងទៀតក្នុងប៉ុន្មានខែថ្មីៗនេះ។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New