27 C
Phnom Penh
Thursday, September 19, 2024

មន្ត្រីបោះឆ្នោតអាមេរិក ថ្កោលទោសលោក ត្រាំ សម្រាប់ការគំរាមចាប់ពួកគេដាក់គុក បើជាប់ឆ្នោតជាប្រធានាធិបតី

ក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស បានថ្កោលទោសការសម្លុតគំរាមរបស់លោក ដូណាល់ ត្រាំ ដែលថានឹងចាប់មន្ត្រីបោះឆ្នោតពុករលួយដាក់គុក_ប្រសិនបើលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ ប្រត្តិកម្មរបស់មន្ត្រីរៀបចំការបោះឆ្នោតអាមេរិក និង ក្រុមយុទ្ធនាការរបស់លោកស្រី ហារីស ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ដែល ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋបានបង្ហោះសារមួយលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ភ្ជាប់ជាមួយការសម្លុតគំរាមថាលោកនឹងចាប់មនុស្សមួយចំនួនដាក់គុក ប្រសិនបើពួកគេចូលរួម ក្នុងការក្លែងបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img