លោក Mino Raiola ដែលជាភ្នាក់ងារកីឡាករបាល់ទាត់លំដាប់ពិភពលោកម្នាក់ (agent) បានទទួលមរណភាពហើយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា នេះដោយសារបញ្ហាសុខភាព។

បុរសជនជាតិអ៊ីតាលីខាងលើជាអ្នកគ្រប់គ្រងការផ្ទេររបស់ កីឡាករល្បីដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haalandf, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងគីឡូធ្ងន់មួយចំនួនទៀត។

បុរសវ័យ៥៤ឆ្នាំបានដើរតួយ៉ាងសំខាន់លើការផ្ទេរកីឡាករថ្លៃៗជាច្រើន ដូចជាការបំបែកកំណត់ត្រារបស់ Pogba ពី Juventus ទៅ Manchester United ជាដើម។ ទន្ទឹមនឹងនេះ ក៏មានកំណត់ត្រាធំៗមួយចំនួនទៀតដែរ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News