27 C
Phnom Penh
Saturday, September 21, 2024

ភូមិចំនួន៣ និងសាលារៀនមួយខ្នង នៅខេត្តកោះកុង រងការជនលិច ដោយការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply

កោះកុង៖ មានការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅចំណុច ភូមិកៀនក្រឡាញ់ ឃុំភ្ញឺមាស ស្រុកគីរីសាគរ ខេត្តកោះកុង បណ្តាលឲ្យមានការជនលិច ភូមិ និងផ្ទះប្រជាពលរដ្ឋមួយចំនួន និងលិចចូលសាលារៀនមួយខ្នង ព្រមទាំងផលដំណាំមួយចំនួនធំទៀត ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។

ស្របពេលគ្នានេះរដ្ឋបាលស្រុកគីរីសាគរ បានចាត់មន្ត្រី និងអាជ្ញាធរ ឃុំ ភូមិ ចុះពិនិត្យប្រព័ន្ធលូ ប្រឡាយ នៅលើភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានណែនាំ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បង្ការការពារគ្រោះថ្នាក់ធម្មជាតិណាមួយកើតឡើងជាយថាហេតុ ។

បើតាមការចុះពិនិត្យបឋម របស់មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០ព្រឹក មានការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅចំណុច ភូមិកៀនក្រឡាញ់ ឃុំភ្ញឺមាស ដែលតាមការចុះពិនិត្យបឋម មានការជនលិចផ្ទះប្រជាពលរដ្ឋប្រមាណ ៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញឺមាស ១ខ្នង ព្រមទាំងផលដំណាំមួយ ចំនួន ក្នុងភូមិកៀនក្រឡាញ់ ភូមិភ្ញីមាស ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់, ភូមិពាមកាយស្ថិតក្នុងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។

ទោះជាយ៉ាងណា មន្ត្រីជំនាញ និងអាជ្ញាធរ មិនទាន់បញ្ជាក់ពីមូលហេតុនៃការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅឡើយ ខណៈខេត្តកោះកុងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាប់គ្នាជាប្រចាំ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img