28 C
Phnom Penh
Thursday, September 19, 2024

ព្យុះក្នុងប្រទេសកាណាដា សម្លាប់មនុស្ស៨នាក់ ខណៈប្រជាជនកន្លះលាននាក់ គ្មានអគ្គិសនីប្រើប្រាស់

(តូរ៉ុនតូ)៖ អាជ្ញាធរកាណាដា បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ចំនួនអ្នកស្លាប់ដោយសារតែ ព្យុះដ៏ខ្លាំងក្លានៅក្នុងខេត្តចំនួន២ ដែលមានប្រជាជនរស់នៅច្រើនជាងគេ បានកើនឡើងដល់ចំនួន៨នាក់ ខណៈដែលក្រុមសង្រ្គោះបន្ទាន់កំពុងជួសជុលរចនាសម្ព័ន្ធ ដើម្បីផ្តល់ថាមពលដល់ប្រជាជនកន្លះលាននាក់។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ព្យុះខាងលើ ដែលមានរយៈពេលជាង២ម៉ោង កាលពីរសៀលថ្ងៃសៅរ៍ និងមានកម្លាំងស្មើព្យុះថូណេដូ (tornado) បានបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញ នៅផ្នែកមួយចំនួននៃខេត្ត អុនតារីយូ (Ontario) និងខេត្ត កេប៊ិច (Quebec)។ បើតាមក្រុមហ៊ុនផ្គត់ផ្គង់ថាមពល កម្លាំងខ្យល់បោកបក់ក្នុងល្បឿន១៣២គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបង្កឲ្យដួលរលំដើមឈើ, របើកបង្គោលភ្លើង, និងបាក់អង់តែនអគ្គិសនីជាច្រើនកន្លែង ខណៈពួកគេបាននិងកំពុងព្យាយាមស្តារ ខ្សែបញ្ជូនអគ្គិសនីឡើងវិញ។

គួរបញ្ជាក់ថា បន្ទាប់ពីមានគ្រោះមហន្តរាយនេះ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស់ស្ទីន ឌ្រូដូ បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេច របស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការជួយដល់ អ្នកដែលត្រូវការជំនួយ ដោយលោកបានសរសេរនៅលើគណនី Twitter ថា «យើងកំពុងគិតគូរអំពីអ្នកដែលរងផលប៉ះពាល់ ហើយក៏សូមអរគុណដល់សហការីទាំងអស់ ដែលកំពុងធ្វើការដើម្បីស្តារថាមពលឡើងវិញ»៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img