កម្មវិធីបើកសំណើការដេញថ្លៃគម្រោងសាងសង់អាគារសាលាឃុំ និងកែលម្អសួនច្បារមួយចំនួនរបស់អង្គភាពលទ្ធកម្មរដ្ឋបាលសាលាខេត្តតាកែវនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលទៅក្នុងបន្ទប់ដេញថ្លៃផ្តិតយកព័ត៌មាននោះទេ ដែលនេះផ្ទុយទៅនិងអ្វីដែលជាការដេញថ្លៃជាសាធារណៈ។
លោក ឡាច ចាន់ថន មន្ត្រីការិយាល័យលទ្ធកម្ម នៃរដ្ឋបាលសាលាខេត្តតាកែវ ដែលជាអ្នករៀបចំចាត់ចែងក្នុងកម្មវិធីដេញថ្លៃនេះ បានឲ្យអ្នកកាសែតចេញពីបន្ទប់ដេញថ្លៃដោយនិយាយថា ក្រៅពីក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធមិនអាចចូលរួមបានទេ ហើយបើអ្នកកាសែតចង់ចូលរួមដែរត្រូវតែមានការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុនសិន។
តាមសម្តីមន្ត្រីការិយាល័យលទ្ធកម្មរូបនេះបញ្ជាក់ក្រោយចប់ការដេញថ្លៃថា ពេលនេះខាងលទ្ធកម្មខេត្តមិនទាន់សម្រេចយកក្រុមហ៊ុនណាមួយឲ្យធ្វើការសាងសង់នូវគម្រោងទាំងនេះទេ ដោយត្រូវរង់ចាំមួយសប្តាហ៍ទៀត ទើបសម្រេចត្បិតតែការដេញថ្លៃនេះបានចប់រួចរាល់ក៏ដោយ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News