ស្តាប់អត្ថបទជាសំឡេង
ព្រះសីហនុ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គិភ័យ ឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យនាពេលនេះ ព្រមទាំងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារចែកជូនបងប្អូនដើម្បីជួយដោះស្រាយ ការលំបាកបានមួយផ្នែកផងដែរ។
ទន្ទឹមនិងនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានដែលសង់ជាប់ៗគ្នា នៅតាមបណ្តោយឆ្នេរកោះតូចនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពីគ្រោះអគ្គិភ័យជាយថាហេតុ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews