បន្ទាយមានជ័យ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានដឹកពលករខ្មែរ ២៦៤នាក់ មកកម្ពុជាតាមច្រក អូរបីជាន់ ប្រគល់ជូនអាជ្ញាធរកម្ពុជា មកធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការបញ្ជូនត្រឡប់នេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឆ្លើយតបតាមសំណើរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ហើយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ ក្នុងកិច្ចការងារនេះ។
លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ពលករខ្មែរទាំងនោះត្រូវបានដឹកជញ្ជូន ប្រមូលផ្តុំគ្នាមកពីតំបន់ផ្សេងៗក្នាក្នុងប្រទេសថៃ ហើយបញ្ជូនមកតាមច្រករបៀងប៉ុស្តិ៍អូរ៣ជាន់។ ករណីនេះ មិនមានអ្វីប្លែកនោះទេ ព្រោះប្រជាពលរដ្ឋខ្មែររាប់រយនាក់ក្នុងមួយថ្ងៃៗ ត្រូវបានបញ្ជូនមកកម្ពុជាវិញ និងជារឿងធម្មតាទៅហើយ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News