25 C
Phnom Penh
Thursday, October 24, 2024

ផ្ទុះអាវុធពីខណ្ឌជ្រោយចង្វា រហូតដល់ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន

ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនដឹងកេីតរឿងអ្វីមកឈប់គោលដៅរបស់កម្លាំងនគបរបាលចរាចរណ៍ នៃស្នងនគរបាលរាជធានី ចំណុចស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចដកកាំភ្លេីងបាញ់មេឃមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១​ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

តាមសមត្ថកិច្ចនៅគោលដៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកADV ពណ៌ស មិនចាំស្លាកលេខមកឈប់គោលដៅរបស់គាត់ដោយលេីកដៃសំពះ ភ្លាមនោះក៏ដកកាំភ្លេីងខ្លីពីក្នុងការបូបស្ពាយបាញ់ឡើងលើមួយគ្រាប់រួចជិះគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ។

បន្ទាប់ពីឃើញដូចនេះ កម្លាំងសមត្ថកិច្ចបានទាក់ទងទៅគ្រប់បណ្តាគោលដៅក្នុងរាធានី ដើម្បីត្រួតពិនិត្យភិនភាគជនសង្ស័យខាងលេីឃាត់ខ្លួនយកមកដាក់ទោសតាមច្បាប់។ ចំណែកសំកបគ្រាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣យកមករក្សាទុក។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ ជនសង្ស័យខាងលេីបានបាញ់ឡើងលើមួយគ្រាប់ដូចគ្នានៅផ្លូវជាតិលេខ៦a សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហេីយក៏គេចខ្លួនបាត់ដូចគ្នា៕

ដោយ៖ពុទ្ធិញូវ

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img