28 C
Phnom Penh
Thursday, December 26, 2024

ប្រុងប្រយ័ត្ន! កម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែងឡើងជាង៧ម៉ែត្រ

ស្តាប់អត្ថបទជាសម្លេង

ខេត្តស្ទឹងត្រែង៖ ​ខេត្តស្ទឹងត្រែងទទួលរងរបាយទឹកភ្លៀង​ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ    បណ្ដាលទឹកទន្លេមេគង្គបានហក់ឡើងលឿនជាងថ្ងៃមុនៗ   ​រហូតដល់ កម្ពស់៧,៦៣ម៉ែត្រ។ នេះបើយោងតាមរបាយការណ៍របស់លោកប៉ាង  ប៉េង  ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង  នៅព្រឹកថ្ងៃទី១៣  ខែកញ្ញា  ឆ្នាំ២០២១នេះ។ 

ទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែងនឹងត្រូវប្រកាសអាសន្នក្នុងកម្ពស់១០,៧០ម៉ែត្រ   ដូច្នេះអាចនិយាយបានថានៅសល់កម្ពស់តែ៣ម៉ែត្រទៀតប៉ុណ្ណោះ  នឹងត្រូវប្រកាសអាសន្ន។ 

សូមបញ្ជាក់ផងដែរថា  គិតត្រឹមព្រឹកថ្ងៃទី១៣  ខែកញ្ញា  ឆ្នាំ២០២១នេះ  ទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែងទឹកមានកម្ពស់ដូចជា   ទន្លេមេគង្គមានកម្ពស់៧,៦៣ម៉ែត្រ   ដែលចំណុចប្រកាសអាសន្ន១០,៧៩,  ទន្លេសេសានមានកម្ពស់៦,៧៨ម៉ែត្រ   ដែលចំណុចប្រកាសអាសន្ន១០,៥០ម៉ែត្រ  និងទន្លេសេកុងមានកម្ពស់៩,៤០ម៉ែត្រ  ដែលចំណុចប្រកាសអាសន្ន១១,៥០ម៉ែត្រ៕

 

អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img
spot_img