28 C
Phnom Penh
Thursday, September 19, 2024

ប្រពៃណីចម្លែក! គាស់សាកសពមករាំដង្ហែ ដើម្បីអបអរដល់អ្នកស្លាប់
បរិភោគធាតុអ្នកស្លាប់ ដោយសារជំនឿ

នៅក្នុងវប្បធម៌កុលសម្ព័ន្ធ Yanomami ការស្លាប់មិនត្រូវបានគេចាត់ទុកជាការកើតឡើងដោយធម្មជាតិនោះទេ ផ្ទុយទៅវិញពួកគេជឿថា មូលហេតុនៃការស្លាប់គឺដោយសារវិញ្ញាណអាក្រក់ ឬការវាយប្រហារខាងអរូបពីសត្រូវរបស់ពួកគេ។ ដូច្នេះ ក្រោយ​ពីនរណាម្នាក់​ស្លាប់​ទៅ គេ​ធ្វើ​ពិធី​បុណ្យ​សព ដែលតម្រូវឱ្យមនុស្សក្នុង​សហគមន៍​ទាំង​អស់​បរិភោគ​អដ្ឋិធាតុ​អ្នក​ស្លាប់ ព្រោះគេជឿជាក់ថានោះជាផ្លូវតែមួយគត់ដែលវិញ្ញាណរបស់អ្នកស្លាប់អាចស្វែងរកសន្តិភាពបាន។

កុលសម្ព័ន្ធ Yanomami គឺជាក្រុមជនជាតិដើមភាគតិចដែលមានប្រជាជនប្រមាណ ៣៥,០០០នាក់ ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូន តាមព្រំដែនរវាងប្រទេសវេណេស៊ុយអេឡា និងប្រេស៊ីល។

ប្រពៃណីសាសនា Endocannibalism របស់កុលសម្ព័ន្ធ Yanomami ​ពិតជាចម្លែក មានតែមួយគ្មានពីរលើលោក ព្រោះពិធីបុណ្យសពតម្រូវឱ្យអ្នកនៅរស់ហូបអដ្ឋិធាតុ​របស់សពដោយពួកគេជឿថា វិធីនេះអាចជួយព្រលឹងអ្នកស្លាប់នូវថាមពលខ្លាំងក្លា តដល់កូនចៅ។

ក្រោយ​ពេល​ស្លាប់​ភ្លាម សាកសពត្រូវ​បាន​គេ​យក​ទៅ​រុំ​ដោយ​ស្លឹក​ឈើ ហើយ​យក​ទៅ​ទុកចោល​ក្នុង​ព្រៃ​ឆ្ងាយ​ពី​ខ្ទម។ ពួកគេទុកឱ្យសពរលួយប្រហែល ៣០-៤៥ថ្ងៃ បន្ទាប់​មក​នៅ​ថ្ងៃ​ចុង​ក្រោយ​ គេ​យក​ឆ្អឹង​មក​បូជា។ ក្រោយពីបូជា ផេះ(​អដ្ឋិធាតុ) ​ត្រូវ​យកទៅលាយ​ជាមួយ​សម្ល​ពិសេសម្យ៉ាង ដែលផ្សំពីផ្លែចេក។ សម្លនេះត្រូវរៀបចំ​ដោយ​ស្ត្រី​ដែលមកពី​គ្រួសារ​នៃសព។ បន្ទាប់ពីសម្លឆ្អិន គេត្រូវដួសចែកឱ្យអ្នកភូមិទាំងអស់ហូប។ ជាទូទៅគេត្រូវចម្អិនម្ហូបនេះធ្វើម្តងហើយម្តងទៀត រហូតទាល់តែផេះអស់ និងទាល់តែមនុស្សទាំងអស់នៅក្នុងកុលសម្ព័ន្ធបានហូបគ្រប់គ្នា។

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img