ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីរវេលាម៉ោង១២នឹង៤៥នាទីរសៀល ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្ពានត្រពាំងប្រីយ៍ ខាងលិច ភូមិថ្លុកក្រាច ភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តធ្លាក់ក្នុងទឹកនោះមានជាប់មនុស្សម្នាក់នៅក្នុងរថយន្ត(ស្លាប់) សពជនរងគ្រោះមានឈ្មោះ កុយ សោភ័ណ្ឌ ភេទប្រុសអាយុ ៦៤ ឆ្នាំរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរី ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែទំនាក់ទំនងទៅសាច់ញាតិដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New