29 C
Phnom Penh
Friday, September 20, 2024

ប៉ូលិសចាប់មេដឹកនាំក្នុងបក្សលោក Imran Khan ខណៈហិង្សាផ្ទុះខ្លាំង

ប៉ូលិសប៉ាគីស្ថានបានចាប់ខ្លួនមេដឹកនាំកំពូលៗជាច្រើននាក់នៃគុណ បក្សប្រឆាំងរបស់អតីត៍នាយករដ្ឋមន្ត្រី Imran Khan ដែល កំពុងជាប់ពន្ធនាគារ ខណៈការចាប់ខ្លួននេះកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្សមួយចំនួនបានប៉ះទង្គិចជាមួយប៉ូលិសក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងអតីតនាយករដ្ឋមន្ត្រីរូបនេះ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅ ថ្ងៃទី១០ខែកញ្ញានេះ។ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្រោមការប្រកាន់ពីបទញុះញង់ឲ្យមាន ឲ្យមានអំពើហិង្សានោះ គឺ លោក Gohar Khan ប្រធានគណបក្ស Tehreek-e-Insaf នៃប្រទេសប៉ាគីស្ថាន។ វីដេអូដែលបាន បានផ្សព្វផ្សាយតាមអ៊ីនធឺណិត បានបង្ហាញថា ប៉ូលិសចាប់ទាញគាត់ចេញពីរថយន្តមុននឹងវាយខ្នោះបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីស។ ចំណែកមន្ត្រីបក្សកំពូលៗផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ជាច្រើនដង ប៉ុន្តែប៉ូលីសមិនបានបង្ហាញពីចំនួនមនុស្សជាក់លាក់ដែលត្រូវបានឃុំខ្លួននោះទេ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img