27 C
Phnom Penh
Friday, October 18, 2024

បវរកញ្ញាជាង ៧០ប្រទេស នឹងមកកម្ពុជា ប្រកួតបវរកញ្ញាភព​ផែនដីអន្តរជាតិ ឆ្នាំ២០២៤ នៅខែក្រោយ

ភ្នំពេញ៖ យ៉ាងហោចណាស់ មានបវរកញ្ញាជាង ៧០ប្រទេស នឹងមកប្រទេសកម្ពុជា ដើម្បីចូលរួមការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើត​ឡើង​ដោយកូនខ្មែរយើងផងដែរ។ នេះ​បើតាមការបញ្ជាក់របស់​ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គ​ការ​សហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើត​កម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេស​នីមួយៗ!

តាំងពីបង្កើតឡើងនៅឆ្នាំ២០១៩ Miss Planet International (MPI) តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត!។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img