ស្តាប់អត្ថបទជាសម្លេង
ថៃ÷ បន្ទាប់ពីប្រទេសថៃ ឆ្លងកូវីដពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងជាលំដាប់ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកវ៉ាក់សាំង នៃមជ្ឈមណ្ឌលវ៉ាក់សាំងជាតិ ប្រចាំនៅ ស្យាមបៃអូសៃអន (Siam Bioscience) បានស្រាវជ្រាវ រុករកវ៉ាក់សាំង២ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-19 នៅពេលបច្ចុប្បន្ន។

ដែលការស្រាវជ្រាវនេះ គឺបានឆ្លងផុតជំហានទីមួយហើយ ក្នុងការធ្វើតេស្តសាកល្បងទៅលើសត្វកណ្តុរ ឃើញថាមានប្រសិទ្ធិភាពរហូតទៅដល់ ជិត100% ក្នុងការទប់ស្កាត់ការឆ្លងរបស់កូវីដ-19 តាមរយ:ផ្លូវដង្ហើមផ្នែកខាងលើ និងអាចជួយបង្កើតអង់ទីគ័រការពារផ្លូវដង្ហមផ្នែកខាងលើទៀតផង នេះបើតាមប្រសាសន៍របស់ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់បន្តថា÷ ការឆ្លងវីរុសកូវីដ-19 ភាគច្រើនតាមរយ:ផ្លូវដង្ហើមផ្នែកខាងលើ ដូច្នេះហើយទើបក្រុមអ្នកស្រាវជ្រាវ បានស្រាវជ្រាវរុករកវ៉ាក់សាំងប្រភេទបាញ់ ដែលបាញ់បញ្ចូលតាមច្រមុះដើម្បីការពារការឆ្លង និងជួយបង្កើតអង់ទីគ័រការពារ។
ជាមួយគ្នានេះផងដែរ ក្រុមអ្នកស្រាវជ្រាវកំពុងតែ សូមការអនុញ្ញាតពីទីស្នាក់ការអាហារ និងថ្នាំ ដើម្បីសូមការអនុញ្ញាតធ្វើតេស្តសាកល្បងទៅលើមនុស្ស៕







អត្ថបទ និងរូបភាពដោយ Puthi news