31 C
Phnom Penh
Wednesday, February 19, 2025

នាយកដ្ឋាននគរបាលការពារព្រំដែនទឹក-កម្ពុជា រៀបចំទទួលប្រតិភូកងទ័ពកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង-វៀតណាម

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក-កម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាពស្ដីទី និងមេបញ្ជាការ វរសេនាតូច រៀបចំទទួលប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង-វៀតណាម ដឹកនាំដោយ លោក វរសេនីយ៍ឯក វ៉ វ៉ាន់សឺ មេបញ្ជាការ កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង-វៀតណាម ដើម្បីប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ដែនសមុទ្រកម្ពុជា-វៀតណាម ឆ្នាំ២០២១ និងឆ្នាំ២០២២ រវាងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក-កម្ពុជា ជាមួយបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនខេត្តគៀងយ៉ាង-វៀតណាម នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក (ព្រែកឯង) ។ 

ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នា និងដាក់ចេញនូវផែនការរួមគ្នា ចំនួន៨ចំណុចដូចខាងក្រោម៖

១-ភាគីទាំងពីរបន្តសហការ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងចាត់វិធានការដោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព និងបានទាន់ពេលវេលានូវរាល់បាតុភាពអសកម្មនៅតំបន់ដែនសមុទ្រ។ 

៣-បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកអំពីសភាពការណ៍បទល្មើសមានវិធានការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទបានទាន់ពេលវេលា។ 

៤-បន្តធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបមុខរបរតាមតំបន់ដែនសមុទ្រ ដើម្បីឲ្យពួកគាត់យល់ដឹងអំពីបទប្បញ្ញតិ និងច្បាប់នៃប្រទេសនីមួយៗ ព្រមទាំងកិច្ចព្រមព្រៀងនានាដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរជាហត្ថលេខី។ 

៥-បន្តពង្រឹងយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍រវាងភាគីទាំងពីរ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយហេតុការណ៍យថាហេតុប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

៦-រាល់ការអភិវឌ្ឍ ឬសាងសង់សំណង់ផ្សេងៗ នៅតំបន់ដែនសមុទ្រ ភាគីនីមួយៗ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀត ព្រមទាំងពិភាក្សា និងមានការឯកភាពគ្នាជាមុន ដើម្បីជៀសវាងបាតុភាពផ្សេងៗ ដែលជះឥទ្ធិពលដល់ចំណងសាមគ្គីភាព និងមិត្តភាព នៃប្រទេសទាំងពីរ ។

៧-បន្តជួបប្រជុំតាមកាលកំណត់ និងវិសាមញ្ញ ដើម្បីផ្លាស់ប្ដូរសភាពការណ៍ ព័ត៌មាន ឬទំនាក់ទំនងដោយផ្ទាល់តាមរយៈប្រព័ន្ធទូរសារ-ទូរស័ព្ទ សំដៅដោះស្រាយបានទាន់ពេលវេលារាល់ហេតុការណ៍ដែលកើតឡើងតាមតំបន់ដែនសមុទ នៃប្រទេសទាំងពីរ ។

៨-ភាគីទាំងពីរបានឯកភាពគ្នា នឹងរៀបចំកិច្ចប្រជុំលើកក្រោយ នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។ ចំពោះកាលបរិច្ឆេទ និងទីកន្លែងជាក់ស្តែង ភាគីរៀបចំនឹងជូនដំណឹងនៅពេលក្រោយ ។ 

ដោយ៖ Puthinews

អានបន្ត

spot_img
spot_img