27 C
Phnom Penh
Sunday, September 8, 2024

ទោស៥ករណីរបស់លោកស្រី អោង សាន ស៊ូជីត្រូវបានយោធាមីយ៉ាន់ម៉ាលើកលែងទោស

អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី  ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ករណី ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន ១៤ករណីផ្សេងទៀត។

ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនដល់លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានតុលាការកាត់ទោស ឱ្យរួចផុតទោសចំនួន ៥ករណី។ ការប្រកាសនេះ គឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧,០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។

អតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ នៅតែត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន ១៤ករណីផ្សេងទៀត។ ជាមួយគ្នានេះ មន្រ្តីច្បាប់មួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបានដោះលែងនោះទេ ទោះជាមានការលើកលែងបទចោទមួយចំនួនក៏ដោយ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img