29 C
Phnom Penh
Friday, November 22, 2024

ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងាររបស់កម្លាំងយោធាកងវិស្វកម្មទាំងអស់ ដែលបានខំបំពេញការងារនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ួត ឈាង មេបញ្ជាការរកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី១ និង ជាមេបញ្ជាការរងកងវិស្វកម្ម និងមន្រ្តីជំនាញនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងមន្ត្រីរាជការគ្រប់មន្ទីរអង្គភាពទាំងអស់ដែលពាក់ព័ន្ធ បានចុះសួរសុខទុក្ខយោធា និងត្រួតពិនិត្យ ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង គ្រាបំពេញការងារជូនជាតិ ។

ក្នុងដំណើរចុះសួរសុខទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ក្នុងការស្ថាបនាផ្លូវ និងសំណង់មុខទឹករបស់មេបញ្ជាការ មេបញ្ជាការរងកងឯកភាពទាំងពីរ និងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលក្នុងរយៈពេលកន្លងមក កងឯកភាពទាំងពីរបានយកចិត្តទុកដាក់ ទោះជួបការលំបាកយ៉ាងណាក្តី ក៏នៅតែខិតខំប្រឹងប្រែងធ្វើការស្ថាបនាផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា -ឡាវ ក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង រហូតសម្រេចបានលទ្ធផលគួរជាទីមោទន: ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ សមិទ្ធិផលផ្លូវខ្សែក្រវ៉ាត់ព្រំដែន និងបង្គោលខណ្ឌសីមារព្រំដែនទាំងអស់នេះហើយ ជាមរតកប្រវត្តិសាស្រ្តដ៏មានតម្លៃ នឹងជាយុទ្ធសាស្ត្រដែលមិនអាចកាត់ថ្លៃបាន សំរេចចេញជារូបរាងយ៉ាងរឹងមាំក្រោមម្លប់សន្តិភាព កើតចេញពីការអនុវត្តនយោបាយកសាងព្រំដែន ដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តីបានដាក់ចេញ ក្រោមទិសស្លោក “កសាងខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព» ដោយដើរទន្ទឹមនិងអនុវត្តគោលការណ៍ «កសាងខឿនការពារប្រទេសគឺជារបស់ប្រជាជន” ។

សូមបញ្ជាក់ថា សមិទ្ធផលដែលកើតឡើងក្រោមស្នាដៃខិតខំប្រឹងប្រែងពីសំណាក់កងឯកភាពស្ថាបនាផ្លូវលេខ៧១៥ និងកងឯកភាពលេខ៧១៧ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ នៅភូមិសាស្រ្តព្រំដែនកម្ពុជា -ឡាវ រួមមានដូចជា ការដ្ឋានផ្លូវចំនួន ៣ខ្សែ រួមទាំងសំណង់មុខទឹក លើខ្សែផ្លូវមេបន្តពីPk17+000 ដល់អូរអាល័យ ប្រ
វែង១៧គ.ម ផ្លូវខ្នងបំបែកពីផ្លូវមេទៅអូរតាង៉ាវលើ ប្រវែង៨គ.ម ផ្លូវមេបន្តពីផ្លូវបំ
បែកជាមួយផ្លូវខ្នែង ឆ្ពោះទៅព្រលាន អូតាង៉ាវ ប្រវែង៣គ.មផងដែរ

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img