31 C
Phnom Penh
Friday, November 22, 2024

ទីតាំងសង្វៀនមាន់ជល់ និងអាប៉ោងបង្កប់ក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាលកំពុងតែដំណើរការយ៉ាងរលូន បែរជាអាជ្ញាធរខេត្តព្រៃវែងមិនមានសមត្ថភាពចុះបង្ក្រាប!!!

ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ “មាន់ជល់ បង្កប់អាប៉ោង” ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងតែបើកដំណើរការរាល់ថ្ងៃយ៉ាងរលូន បែរជាអាជ្ញាធរក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តព្រៃវែងមិនមានវិធានការចុះបង្ក្រាបទៅវិញរឺក៏ជា។

ប្រជាពលរដ្ឋកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរនៅក្នុងមូលដ្ឋានស៊ីធរកណ្ដាលថា៖ មិនអើពើក្នុងការចុះបង្ក្រាបល្បែងស៊ីសងទាល់តែសោះ ទុកបណ្ដែតបណ្ដោយ ឬមានការបើកដៃអោយមានការលេងល្បែងស៊ីសង ឬក៏អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅកន្លែងនេះ។
ពលរដ្ឋជាច្រើនបានលើកឡើងថា ហេតុអ្វីល្បែងស៊ីសងបង្កប់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបសង្ស័យម្ចាស់មានឫទ្ធិអំណាចបារមីខ្លាំងទើបធ្វើឱ្យអាជ្ញាធរក្នុងមូលដ្ឋាន និងអាជ្ញាធរខេត្តព្រៃវែងមិនហានចុះបង្ក្រាប ឬក៏ចេះមន្តអាគមន័អាចបំបាំងភ្នែកសមត្ថកិច្ចបាន។ ហើយកំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងថា៖ទីណាមានបើកល្បែងស៊ីសងមូលដ្ឋាននោះប្រាកដជានិងមានអំពើចោរកម្មដូចជា៖លួច ឆក់ វ៉ៃប្លន់ និងគោសផ្ទះប្រជាពលរដ្ឋជាក់ជាមិនខានដោយសារថាល្បែងស៊ីសងជាដើមចោមនៃបង្កើតបទល្មើស! ប្រជាពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗ លោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលហាក់បីដូចជាអសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន។ ជៀសវាងប្រជាពលរដ្ឋ មហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ពន្ធ័មូលដ្ឋានមានការ ឃុបឃិត បើកភ្លើងខៀវ បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍។ជៀសវាងការរិះគន់និងការសង្ស័យរបស់ប្រជាពលរដ្ឋគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបផង!!!
ប្រជាពលរដ្ឋជាច្រើនស្នើសុំលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង គួរគប្បីចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពខេត្តនិងមន្ត្រីជំនាញនៃស្នងការខេត្តចុះស្រាវជ្រាវ និងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង។ ជៀសវាងប្រជាពលរដ្ឋមហាជនមានការរិះគន់ដាក់ការសង្ស័យថាអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន ដើម្បីទទួលផលប្រយោជន៍ និងលាភសក្ការៈ។ គួរគប្បីចាត់មន្ត្រីជំនាញខេត្តចុះពិនិត្យនិងស្រាវជ្រាវបង្ក្រាប ដើម្បីចូលរួមភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img