សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍ បានអោយដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង នៅភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកលេង យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មានចំណាត់ការ ចុះបង្រ្កាបនៅឡើយទេ។

ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅ សង្កាត់ជ្រាវ បើកលេង យ៉ាងអាណាធិបតេយ្យបែបនេះ ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបែជាមិនដឹង? ឬមានអ្វីនៅពីក្រោយ?។

បើតាមប្រភពបានឱ្យដឹងទៀតថា ទីតាំងបនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់លុយមួយគួៗ រាប់លាន់រៀល ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយមួយគ្របៗរាប់លានរៀលដូចគ្នា។ ជាពិសេសទៅទៀតនោះទីតាំងបនល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល

ប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន សមត្ថកិច្ច ដែលពាក់ពន្ធ័ខេត្តសៀមរាប មេត្តាចុះពិនិត្យ និងធ្វើការបង្ក្រាបផង ធ្វើយ៉ាងណាឱ្យស្របតាមគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ ចណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕




ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News