28 C
Phnom Penh
Wednesday, September 18, 2024

ថៃ ប្តេជ្ញាបន្តគោលនយោបាយចាស់ ដោយផ្តល់អាទិភាពជំរុញសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែចុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) មានប្រសាសន៍ថា រដ្ឋាភិបាលថ្មីរបស់លោកស្រី នឹងនៅតែបន្តដើរតាមគោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា សេដ្ឋា ថៈវី ថៈវីស៊ីន (SretthaThavisin) ដោយបន្ថែមថា រដ្ឋាភិបាលថ្មីនឹងផ្តល់អាទិភាពចំពោះការជំរុញផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែច្រើន ។ កាលពីខែមុន សភាថៃ បានបោះឆ្នោតជ្រើសរើសលោកស្រី ផែចុងថាន ឱ្យក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃបន្ទាប់ពី តុលាការធម្មនុញ្ញបានសម្រេចដកហូតតំណែងរបស់លោក សេដ្ឋា ដោយចោទប្រកាន់ពីបទតែងតាំងគណៈរដ្ឋមន្ត្រីធ្លាប់ជាប់ពន្ធនាគារ ។ បន្ទាប់ពីទទួលបានតំណែងកំពូលនេះ លោកស្រី មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកស្រី នឹងបន្តដើរតាមគោលនយោបាយរបស់អ្នកកាន់តំណែងមុន ដោយនឹងមានការកែសម្រួលចំណុចមួយចំនួនតែប៉ុណ្ណោះ ក្នុងចំណោមនោះ រួមបញ្ចូលទាំងការដោះស្រាយបញ្ហាខ្លះៗ ដូចជា រៀបចំរចនាសម្ព័ន្ធបំណុល គាំទ្រ ចំពោះសហគ្រាសធុនតូច និងមធ្យម ព្រមទាំងជំរុញដល់វិស័យកសិកម្ម និងទេសចរណ៍ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img