នៅឆ្នាំនេះហក់កើនឡើងដល់ប្រមាណ ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃខ្ពស់មួយគួរឱ្យកត់សម្គាល់។ នេះបើតាមការឱ្យដឹងពីប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា និងកសិករដាំម្រេច។ លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច នឹងគ្រឿងទេសកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះថា បើធៀបក្នុងខែឧសភាដូចគ្នាកាលពីឆ្នាំ២០២៣ ម្រេចលក់បានក្នុងរង្វង់ ១៣០០រៀលក្នុងមួយគីឡូក្រាម ចំណែកនៅឆ្នាំ២០២៤ តម្លៃម្រេចបានហក់ឡើងដល់ ១៩ ០០០រៀលដល់ ២០ ០០០រៀល ក្នុងមួយគីឡូក្រាម។ លោកថា ការកើនឡើងនេះ ស្រប ពេលដែលទិន្នផលម្រេចនៅឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំង ពី៥០% ទៅ៦០% ខណៈកម្ពុជាទទួលបានទីផ្សារថ្មីមួយបន្ថែមទៀត គឺផ្សារចិន ដោយក្រុមហ៊ុន និងកសិកដ្ឋានមួយចំនួន កំពុងសម្រួចចាប់យកទីផ្សារថ្មីនេះផងដែរ។ លោកបានលើកឡើងថា «តម្រូវការខ្ពស់ តែការផ្គត់ផ្គង់ទាប ហេតុនេះធ្វើឱ្យម្រេចឡើងថ្លៃដោយស្វ័យប្រវត្តិ សម្រាប់តម្លៃម្រេចឆ្នាំ២០២៤នេះ វាអាចរង្វង់ ២ម៉ឺនរៀលទៅជាង២ម៉ឺនរៀល បើតាមតែការព្យាករណ៍លើស្ថានភាពបច្ចុប្បន្ន យើងអត់និយាយពីម្រេចកំពតទេ ម្រេច GI តម្លៃវាអត់ប្រែប្រួលទេ តែម្រេចទូទៅ គឺមានការប្រែប្រួលច្រើនគឺឆ្នាំ២០២៣ តម្លៃ ១៣០០០រៀល ហើយឥលូវឡើងដល់ ១៩ ០០០រៀលទៅ ២០ ០០០រៀល នាពេលបច្ចុប្បន្ននេះ តែខ្ញុំរំពឹងថានឹងកើនឡើងទៀត ដោយសារការប្រមូលផលជាក់ស្តែង វាមានការធ្លាក់ចុះខ្លាំង»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New