ខេត្តតាកែវ ៖ កម្លាំងនគរបាលបានធ្វើការចាប់ខ្លួនបុរសម្នាក់ដែលជាមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តតាកែវ បន្ទាប់ពីបុរសរូបនោះត្រូវបានប្តឹងចោទប្រកាន់ពីបទរួមភេទជាមួយអនិតិជន។
តាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រាសាទ ស្រុកគីរីវង់ ឲ្យដឹងថា នៅថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នំា២០២៣នេះ កម្លាំងនគរបាលបានធ្វើការចាប់ខ្លួនជនសង្ស័យដែលជាមន្ត្រីនគរបាលចរាចរណ៍ម្នាក់នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្ទាប់ពីជននេះត្រូវបានជីតាក្មេងស្រីដែលជាអាណាព្យាបាលដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុកគីរីវង់ ជួយអន្តរាគមន៍ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈជាមួយអនីតិជន។
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-27-22.15.14.jpeg)
បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលប៉ុស្តិ៍ក៏បានធ្វើការចាប់ខ្លួនឈ្មោះ ខាន់ ពុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ជាមន្រ្តីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្តុល ឃុំត្រពាំងសិលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-27-22.15.17.jpeg)
សមត្ថកិច្ចបន្តថា ពាក្យបណ្តឹងនោះប្តឹងចោទថា ជនសង្ស័យខាងលើបានចាប់រំលោភសេពសន្ថវៈលើចៅស្រីអាយុ១៣ឆ្នាំ (ស្នាក់នៅក្នុងបន្ទុកជាមួយជីតា) នៅចំណុចផ្ទះសំណាក់មួយ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ស្ថិតក្នុងស្រុកគិរីវង់ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយចៅស្រីទើបតែបានបង្ហើបប្រាប់ជីតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រោយឮដំណឹងដែលចៅស្រីប្រាប់ ជីតាបានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយអន្តរាគមន៍តែម្តងទៅ។
ជនសង្ស័យក្នុងករណីរំលោភសេពសន្ធវៈជាមួយអនីតិជនខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកគីរីវង់សាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
![](https://puthinews.com/wp-content/uploads/2023/02/photo_2023-02-27-22.15.19.jpeg)
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News