រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបូទុមសាគរ បានសហការជាមួយមន្ត្រីគយនិងរដ្ឋាករចល័ត ក.៤៨ ឃាត់ចាប់រថយន្ត Hyundai មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M-9841 ដឹកប្រេងចំនួន៥៩កាន (ប្រេងម៉ាស៊ូតចំនួន២៩កាន និងប្រេងសាំងចំនួន៣០កាន) នៅចំណុចផ្លូវចូលផែកោះស្តេច ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្ត និងទំនិញខាងលើបាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធីជាធរមាន៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New