27 C
Phnom Penh
Saturday, December 21, 2024

គណៈកម្មការផ្សារធំថ្មី នឹងធ្វើការពិនិត្យកាតចាក់វ៉ាក់សាំងកូវីដ-១៩ មុនអនុញ្ញាតឱ្យអាជីវករឬអតិថិជនចូលក្នុងផ្សារ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ គណៈកម្មការផ្សារធំថ្មី បានធ្វើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ត្រូវធ្វើការពិនិត្យកាតចាក់វ៉ាក់សាំងកូវីដ-១៩ មុនអនុញ្ញាតឱ្យអាជីវករ ឬអតិថិជន ចូលក្នុងផ្សារ ដើម្បីទិញទំនិញ ឬក៏ចូលលក់ប្រកបរបរលក់ដូររបស់ខ្លួន។


លោកស្រី ប៉ុន ដានី ប្រធានផ្សារធំថ្មី បានថ្លែងថា លោកស្រី បានគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ហើយផ្សារធំថ្មី តែងតែធ្វើអ្វីមួយជាគំរូរគេ ជាពិសេសសេចក្តីជូនរដំណឹងបស់សាលារាជធានីភ្នំពេញ គណកម្មការផ្សាតែងតែអនុវត្តតាម ក្នុងនោះ មានវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាដើម។


លោកស្រី ប្រធានផ្សារលើកឡើងថា សំរាប់អាជីវករលក់ដូរស្ទើរតែ១០០% ហើយដែលគាត់មានកាតចាក់វ៉ាក់សាំង ដោយក្នុងនោះ មានតែពីរនាក់ប៉ុណ្ណោះ ដែលពុំមានដោយសារតែគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ ព្រោះគាត់មានជំងឺប្រចាំកាយច្រើនមុខ។ ចំពោះអតិថិជនចូលក្នុងផ្សារវិញ ពួកគាត់ ពុំដែលប្រតិកម្មអ្វីជាមួយនឹងការពិនិត្យកាតចាក់វ៉ាក់សាំងនោះដែរ ។
លោកស្រីប្រធានផ្សារ បញ្ជាក់ថា គណកម្មការផ្សារ ក៏មិនសូវជាតឹងតែងអីពេកដែរ ប្រសិនជាប្រជាពលរដ្ឋមានតម្រូវការចូលផ្សារ ដោយភ្លេចយកកាតចាក់វ៉ាក់សាំងមកជាមួយក៏បានដែរ ឱ្យតែគាត់មានរូបថតក្នុងទូរស័ព្ទដៃ ក៏សន្តិសុខផ្សារអនុញ្ញាតឱ្យចូលបានដែរ។ ដោយឡែកសំរាប់អ្នកដែលមិនបានចាក់សោះ អនុញ្ញាតឱ្យចូលលើកទី១ប៉ុណ្ណោះ ប៉ុន្តែថ្ងៃបន្ទាប់បើចង់ចូលផ្សារទៀត ត្រូវរកលិខិតមកបញ្ជាក់ពីមូលហេតុ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩។


លោកស្រីប៉ុន ដានី ប្រធានផ្សារធំថ្មី ក៏បានអំពាវនាវស្នើសុំឱ្យប្រជាពលចូលរួមគោរព និងអនុវត្តទាំងអស់គ្នានូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំនិង៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយកកាតចាក់វ៉ាក់សាំងកូវីដ១៩ ដាក់តាមខ្លួនផង ព្រោះនៅកន្លែងផ្សេងទៀតក៏មានតម្រូវការពិនិត្យកាតដូចគ្នាដែរ ។


ទន្ទឹមនឹងនេះដែរ ក្រៅពីផ្សារធំថ្មី ផ្សារបឹងកេងកង ផ្សារកណ្តាល និងផ្សារដទៃទៀតជាផ្សាររបស់រដ្ឋ គេក៏សង្កេយឃើញផ្សារទំនើប អ៊ីអន ម៉ល ក៏មានតម្រូវការពិនិត្យកាតចាក់វ៉ាក់សាំងកូវីដ-១៩ ដូចគ្នាដែរ ។

បើតាមរបាយការណ៏របស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនថា ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដោយអនុវត្តតាមគោលការណ៏ដូចជា៖


-បុគ្គលដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាំកំលាំងកូវីដ-១៩ រចញដោយក្រសួងសុខាភិបាល បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួង ការពារជាតិ ឬ លិខិតបញ្ជាក់ការចាក់វាំកំលាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា គ្រឹះស្ថានសិក្សា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។

  • មាតាបិតា ឬ អាណាព្យាបាលរបស់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ចេញដោយក្រសួងសុខាភិបាល ឬ បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចេញដោយក្រសួងការពារជាតិ ឬ លិខិតបញ្ជាក់ការចាក់ វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ រាល់ពេលនាំយកពួកគេចេញ-ចូលទីតាំង ឬ ទីកន្លែង ដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវ បានអនុញ្ញាតឱ្យបើកដំណើរការ។
    -ចំពោះកុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅ វ៉ាក់សាំង មិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងនោះទេ។
  • ចំពោះគ្រឹះស្ថានសិក្សា គណៈនាយក ឬគណៈគ្រប់គ្រងត្រូវរៀបចំយន្តការ ដើម្បីត្រួតពិនិត្យ បណ្ណចាក់វាំកំលាំងរបស់
    សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ
    បុត្តលិកអប់រំ និងសិស្ស-និស្សិត ឱ្យបាន ត្រឹមត្រូវមុននឹងអនុញ្ញាតឱ្យចូលសិក្សាក្នុងគ្រឹះស្ថានសិក្សា (សម្រាប់តែមួយលើកគត់) និងត្រូវធ្វើ ការត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀវដែលចេញ-ចូលមកទំនាក់ទំនងការងារផ្សេងៗ។
  • – គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបាន អនុញ្ញាតឱ្យបើកដំណើរការ ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ ចូលទីតាំង ទីកន្លែងរបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វាក់សាំង តាមគោលការណ៍ ណែនាំខាងលើនេះ ហើយប្រសិនបើមានបុគ្គលណាម្នាក់មិនព្រមសហការបង្ហាញបណ្ណចាក់វាក់សាំង ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងទីតាំង ឬ ទីកន្លែងរបស់ខ្លួនឡើយ និងត្រូវរាយការណ៍ទៅ អាជ្ញាធរមូលដ្ឋានដែលនៅក្បែរនោះជាបន្ទាន់៕
  • អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img
spot_img