32 C
Phnom Penh
Friday, November 22, 2024

ខេត្តបន្ទាយមានជ័យ បន្តការទទួលរងជំនន់ទឹកភ្លៀងធ្លាក់ពីប្រទេសថៃ ប៉ះពាល់ស្រុក-ក្រុងចំនួន៣

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ស្រុក-ក្រុងចំនួន៣ នៃខេត្តបន្ទាយមានជ័យ នៅតែបន្តរងគ្រោះដោយទឹកជំនន់ ដែលហូរធ្លាក់មកពីប្រទេសថៃ បណ្តាលឱ្យប្រជាពលរដ្ឋចំនួន១,៣៥៨គ្រួសារហើយ ត្រូវបានជន្លៀសទៅទីទួលសុវត្ថិភាព និងចំនួន ៤៦៤គ្រួសារ បានត្រឡប់ទៅលំនៅដ្ឋានវិញ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានជនលិចក្រុងប៉ោយប៉ែតទាំង៣សង្កាត់ ក្នុងជំនន់ជាលើកទី២នេះ បានបណ្តាលឱ្យប៉ះពាល់ និងជនលិចផ្ទះសំបែងប្រជាពលរដ្ឋ និងផលដំណាំកសិកម្ម និងបានជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំណុច ៥គោលដៅ ដែលមានប្រជាពលរដ្ឋចំនួន ៤០០គ្រួសារហើយ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ ចំពោះទីតាំងមួយចំនួនដែលទឹកជំនន់បានស្រកចុះទៅវិញ មានប្រជាពលរដ្ឋ ២៩គ្រួសារ បានប្រឡប់ទៅលំនៅដ្ឋានវិញ។

បញ្ហានេះ លោក ឡាយ សុធី អនុប្រធានមន្ទីធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅដងស្ទឹងមង្គលបូរី ចំណុចសំណង់ពោធិ៍២ដើម ទឹកឡើងដល់ ៥ហ៊ុន កម្រិតទឹក ៣,៦៥ម៉ែត្រ ដងស្ទឹងសិរីសោភ័ណទឹកឡើង ៧ហ៊ុន កម្រិតទឹកទឹក ៧,៣៨ម៉ែត្រ ចំណុចស្ថាននីយ៍ជលសាស្ត្រអូរខៃដនក្រុងប៉ោយប៉ែត ទឹកស្រក១តឹក កម្រិតទឹក ៥,១៨ម៉ែត្រ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img