25 C
Phnom Penh
Sunday, December 22, 2024

ខេត្តត្បូងឃ្មុំ ព្រះរាជអាជ្ញា ចុះ ទប់ស្កាត់ ការដ្ឋាន រ៉ុករករ៉ែមាសខុសច្បាប់ នៅឃុំជាំតាម៉ៅ ស្រុកមេមត់

ស្តាប់អត្ថបទជាសំឡេង

ត្បូងឃ្មុំ៖ ក្រោយពីក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ក្នុងការរ៉ុករករ៉ែមាស នៅចំណុច ភូមិសំពៅលូន ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ រួចមក អាជ្ញាធរពាក់ព័ន្ធបានចុះធ្វើការពន្យល់ និងណែនាំឱ្យប្រជាពលរដ្ឋ ដែលរ៉ុករករ៉ែមាសខុសច្បាប់ទាំងនោះ ធ្វើការរុះរើចេញ តែមានមួយចំនួននៅតែមិនព្រមរុះរើចេញទេ។ ការនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរចម្រុះដឹកនាំដោយ លោក សួ សុវិជ្ជា ព្រះរាជអាជ្ញារង បានចុះបិទ និងណែនាំឱ្យប្រជាពលរដ្ឋរុះរើចេញជាបន្ទាន់ តែបើមិនព្រមរុះរើទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

លោក ម៉ី មេងឈឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកមរមត់ ដែលបានដឹកនាំកម្លាំង បានឱ្យដឹងថា កន្លងមកអាជ្ញាធរស្រុក និងខេត្ត រួមទាំងមន្ទីរជំនាញ បានចុះទៅធ្វើការនាំដល់ប្រជាពលរដ្ឋដែលនៅសេសសល់ ឱ្យរុះរើចេញ ហើយក៏បានប្រាប់ថា បើចង់ធ្វើអាជីវកម្ម ត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ តែបើមិនមានអាជ្ញាប័ណ្ណទេ ត្រូវផ្អាក និងរុះរើចេញជាបន្ទាន់។ ក្នុងករណីនេះ  ក្រោយការចុះណែនាំមានប្រជាពលរដ្ឋមួយចំនួនបានព្រមរុះរើចេញហើយ តែមួយចំនួនទៀតមិនព្រមរុះរើចេញទេ ទើបអាជ្ញាធរចម្រុះ ដឹកនាំដោយព្រះរាជអាជ្ញារង លោក សួ សុវិជ្ជា ចុះណែនាំ និងបិទតែម្តង។

លោក ម៉ី មេងឈឿន បានបញ្ជាក់ថា ការចុះណែនាំ និងបិទអាជីវកម្មរ៉ែមាសខុសច្បាប់ខាងលើ មិនមានភាពចម្រោង ចម្រាស់ ឬចាប់បង្ខំអ្វីឡើយ តែក្រោយការចុះណែនាំនេះ ប្រជាពលរដ្ឋទាំងអស់ដែលអាស្រ័យផល នៅទីតាំងខាងលើត្រូវតែរុះរើចេញជាបន្ទាន់៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img